តើអ្នកចង់ឱ្យបុរសម្នាក់ដែលធ្លាប់តែព្រងើយកន្ដើយជាមួយអ្នក បែរជាមកយកចិត្ដទុកដាក់ និងសុំ
ស្នេហ៍អ្នកដែរ ឬអត់? ប្រសិនចង់ឱ្យបុរសណាម្នាក់ចាប់ចិត្ត សូមតាមដានវិធីសាស្ដ្រខាងក្រោម!
១/ ចូរប្ដូរផ្លាស់បែបបទនៃការស្លៀកពាក់
អ្នកជានារីដែលធ្លាប់តែសាមញ្ញ និងហាក់ដូចរយីរយាក និងមិនយកចិត្តទុកដាក់ទៅលើការស្លៀក
ពាក់ និងការថែទាំរូបរាងខាងក្រៅរបស់ខ្លួន រហូតដល់មានមិត្តជិតស្និទ្ធនិយាយថា អ្នកស្លៀកពាក់
សាមញ្ញជ្រុលពេកហើយ! មកដល់ពេលនេះ ប្រសិនចង់ឱ្យបុរសណាម្នាក់ត្រូវ “ស្រក់ទឹកមាត់” ពេល
បានឃើញអ្នក នោះដល់ពេលនឹងត្រូវផ្លាស់ប្ដូរការស្លៀកបំពាក់។ អ្នកគ្រាន់តែស្លៀកពាក់ឱ្យបានទាន់
សម័យ និងប្លែកភ្នែកបន្ដិច រួមនឹងការផាត់ម្សៅ លាបក្រែមបបូរមាត់ ឱ្យបានខុសពីសព្វមួយដង និង
ស្រស់ស្អាតជាងធម្មតា នោះអ្នកនឹងសម្រេចតាមបំណងមិនខាន។
នៅពេលបានឃើញមុខមាត់ និងការស្លៀកពាក់បែបថ្មីរបស់អ្នក បុរសដែលអ្នកគិតថា ចង់ “ធ្វើឱ្យ
ទន់ជង្គង់” នោះ ប្រាកដជាភ្ញាក់ផ្អើល ព្រមទាំងចាប់ផ្ដើមយកចិត្តទុកដាក់មកលើអ្នក។
២/ ឥរិយាបទទំនាក់ទំនង ប្រកបដោយភាពជឿជាក់ និងទាក់ទាញ
អ្នកខ្លះយល់ថា បុរសម្នាក់ដែលធ្លាប់តែមិនចូលចិត្តអ្នក គេនឹងនៅតែមិនខ្ចីចាប់អារម្មណ៍ បើទោះ
ជាអ្នកមានការផ្លាស់ប្ដូរឥរិយាបទ និងការនិយាយស្ដី ប៉ុន្ដែនេះគឺជាការយល់ច្រឡំ។ តាមពិត ទោះ
ជាបុរសនោះ ជាមនុស្សអាត្មានិយម និងពិបាកយល់ចិត្តយ៉ាងណាក៏ដោយ គាត់ក៏នឹងត្រូវភ្ញាក់ផ្អើល
ចំពោះការផ្លាស់ប្ដូរបែបផែននៃឥរិយាបទ និងការនិយាយស្ដីរបស់អ្នក។
បុរសទាំងឡាយ តែងត្រូវបានទាក់ទាញដោយកាយវិការ ឥរិយាបទ និងការនិយាយស្ដីប្រកបដោយ
ភាពជឿជាក់ និងមានភាពក្លាហានរបស់នារីម្នាក់។ សម្រាប់ពួកគេ នារីបែបនេះ តែងមានលទ្ធភាព
ធ្វើជាម្ចាស់ខ្លួនឯង និងអាចគ្រប់គ្រងស្ថានភាពក្នុងជីវិត។ ជាងនេះ នៅក្នុងសម័យទំនើបដូចបច្ចុប្បន្ន បុរសតែងចូលចិត្តនារីដែលមានភាពក្លាហាន និងទាក់ទាញ។
៣/ មិននិយាយច្រើនអំពីខ្លួនឯងប្រាប់គាត់
នៅពេលបុរសម្នាក់បានចាប់ផ្ដើមទាក់ភ្នែក ហើយដើរមករកអ្នក ដើម្បីបានជជែកគ្នា ពេលនោះ អ្នក
ត្រូវតែធ្វើចិត្តឱ្យនឹងធឹង ហើយប្រាប់ឱ្យបុរសនោះបានដឹងអំពីព័ត៌មានខ្លះៗផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្ដែ
មិនត្រូវនិយាយច្រើននោះទេ។ ព័ត៌មានសំខាន់ៗផ្ទាល់ខ្លួន អ្នកក៏មិនគួរប្រាប់គាត់ ឬឆ្លើយប្រាប់ទាំង
រអាក់រអួល បែបមិនច្បាស់លាស់ នោះដែរ។ ជាងនេះ អ្នកក៏អាចនិយាយបែបលេងសើចជាមួយគាត់
នៅពេលគាត់ស្នើរឿងអ្វីមួយ។
៤/ ទុកឱ្យគាត់ ត្រូវរង់ចាំ
បន្ទាប់ពីបានចាប់អារម្មណ៍ និងចង់បានអ្នកមកធ្វើជាសង្សារ គាត់នោះប្រាកដជារៀបគម្រោងស្វែង
យល់ និងបញ្ចេញក្បាច់ “វាយលុក” មកលើអ្នក ក្នុងថ្ងៃបន្ទាប់។ ពេលនេះ បើទោះជាអ្នក ក៏បានលង់
ស្នេហ៍លើគាត់ ប៉ុន្ដែ ចូរធ្វើខ្លួនឱ្យមានលក្ខណៈសំខាន់ និងអំនួតបន្ដិច។ ជាក់ស្ដែង នៅពេលទទួល
បានសារសួរសុខទុក្ខ ឬការស្នើពីគាត់ អ្នកក៏គួរតែកុំបញ្ចេញ “ចរិតពិត” របស់ខ្លួន ពោលគឺ អ្នកមិនត្រូវ
ឆ្លើយតប ឬ យល់ព្រមភ្លាមៗនោះទេ។ ពេលនោះ គាត់ប្រាកដជាមានអារម្មណ៍ខឹង ប៉ុន្ដែកាន់តែឱ្យ
តម្លៃខ្ពស់ដល់អ្នក។
ប្រសិនគាត់មានបំណងនឹងទាក់ទងអ្នកពិតប្រាកដ នោះការធ្វើបែបខាងលើនេះ ក៏នឹងមិនរារាំង
ទឹកចិត្តរបស់គាត់ ហើយចុងក្រោយអ្នកក៏អាចទាក់ស្នេហ៍បានយ៉ាងស្រួល។
៥/ ធ្វើឱ្យគាត់ស្ដាយ ដោយមិនបានចាប់អារម្មណ៍លើអ្នក កាលពីមុន
ដើម្បីធ្វើឱ្យបុរសម្នាក់នោះ ត្រូវស្ដាយក្រោយ ហើយត្រូវសម្រេចចិត្តធ្វើសកម្មភាព អ្នកត្រូវតែស្វែងរក
ឱកាស និងស្ថានភាពសមស្រប ធ្វើឱ្យគាត់កើតក្ដីប្រចណ្ឌ និងនឹកស្ដាយ ដោយសារពីមុន មិនបាន
ចាប់អារម្មណ៍លើអ្នក។ ជាយុទ្ធសាស្ដ្រ នៅពេលគាត់អញ្ជើញអ្នកទៅមើលកុន អ្នកគួរបដិសេធ ដោយ
ថ្លែងថា ខ្លួនមានណាត់ជាមួយមិត្តភ័ក្ដិរួចទៅហើយ។ ឬមួយ នៅពេលគាត់មកក្បែរ ចូរកុំបង្ហាញភាព
ភ័យអរ តែត្រូវចេះប្រើក្បាច់ “បន្លាយខ្សែ ដើម្បីស្ទូតត្រី” រហូតដល់ជឿជាក់ប្រាកដថា “ត្រីពិតជាជាប់
សន្ទូច” ៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ប្រវត្តិខ្លះៗ នៃពិធី បុណ្យណូអែល
ធ្វើបែបណាដឹងថា គាត់ស្រឡាញ់អ្នក ដោយស្មោះ?
រកឃើញវិធីថ្មី អាចដឹងថា អ្នកណាកុហក អ្នកណា មិនកុហក
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS