CamNews

ជីវិតរស់នៅ 

ស៊ុប និងសុខភាពបន្ដពូជ របស់បុរស

ទឹកកាមខាប់ពេកគឺជាមូលហេតុមួយដែលបណ្ដាលអោយមានបញ្ហា អសមត្ថភាពបន្ដពូជចំពោះ
បុរស  គឺមិន អាចមានកូនជាមួយស្រ្តីជា ភរិយា ឬគូស្នេហ៍។

ទឹកកាមខាប់នឹងធ្វើអោយចលនា និងដំណើរហែលទៅកាន់ស្បូនរបស់មេជីវិតមិនដល់គោលដៅ
បណ្ដាល អោយមិនមានកូន។ ដើម្បីដោះស្រាយបញ្ហានេះសូមស្វែងយល់អំពីអាហារមួយចំនួនដូច
តទៅ ៖

ស៊ុបសណ្ដែកខៀវជាមួយខ្យងស្រែ
Scutellariabarbata don (Scutallariarivulars Wall) ១៥ក្រាម, Radix Lethospermi  ៦ក្រាម ,
ខ្យង ៥០០ក្រាម ,សណ្ដែកខៀវ ៦០ក្រាម, ពុទ្រ្ទា, ទឹកត្រី, ម្សៅស៊ុប។

លិង្គគោ និងគូឆាយ
លិង្គគោចំនួន១ ,គ្រាប់គូឆាយ(Allium ramosum) ២៥ក្រាម, Epimedium (仙灵脾/淫羊藿)
១៥ក្រាម, គ្រាប់វល្លិមាស ១៥ក្រាម, Lyciumbarbarum L ១៥ក្រាម។ លិង្គគោហាន់ស្ដើងៗ ឆ្អើរអោយក្រាមដោយភ្លើងតូចចំណែកគ្រឿងផ្សំក្រៅពីនេះក៏ត្រូវឆ្អើរអោយក្រាមនិងកិនអោយ
ទៅជាម្សៅ។ ក្នុងមួយថ្ងៃ(ពេលយប់)ដួសម្សៅនេះមួយស្លាបព្រាញ៉ាំជាមួយស្រាឬលាយជាមួយ
ទឹកឃ្មុំលុញជាគ្រាប់ និងហូបជាមួយស្រា។ មួយខែគឺមួយដំណាក់កាល។


ស៊ុប Laminaria japonica និងសណ្ដែកខៀវ
សណ្ដែកខៀវ ៥០ក្រាម, អង្ករខ្សាយ ៥០ក្រាម, សារ៉ាយសមុទ្រLaminaria japonica ២០ក្រាម,
ស្ករ,ស ៣០ក្រាម។ ដាក់សណ្ដែកខៀវនិងសារ៉ាយសមុទ្រLaminaria japonica ចូលក្នុងឆ្នាំង
ដាំជិតពុះទើបដាក់អង្ករចូលរួចដាំអោយក្លាយជាបបរក្រោយមកដាក់ស្ករល្មមហូប។ មួយថ្ងៃ
ញ៉ាំម្ដងមួយខែគឺមួយដំណាក់កាល។

សូមយកចិត្ដទុកដាក់ ៖ ចូរញ៉ាំបន្លែផ្លែឈើនិងអាហារប៉ូវឈាម។ មិនត្រូវញ៉ាំអាហារហឹរ
កាត់បន្ថយសកម្មភាពផ្លូវភេទនិងមិនត្រូវគិតនិងពលកម្មហួសកម្លាំង៕

 

ដោយ ៖ ចិន្ថា
ប្រភព ៖ PD


Tags: soup men health sex