ការងូតទឹករបស់មនុស្សម្នាក់ៗរមែងនិយមស្រោចនៅលើបរិវេណដងខ្លួនត្រង់ចំណុចណា
មួយជាលើកដំបូង ហើយវាបញ្ជាក់ពីអត្តចរិតជាមនុស្សប្រភេទណា។
ខាងក្រោមនេះជាចំណុចគួរឱ្យកត់សម្គាល់ពីសកម្មភាពងូតទឹកដូចជាៈ
-បើស្រោចទឹក ឬបង្ហូរទឹកលើក្បាលមុន
ការ ព្យាយាមដ៏ខ្ពង់ខ្ពស់ អត់ធ្មត់ និងមិនរួញរាបំពេញតួនាទីអ្វីមួយរមែងទទួលផលសម្រេច
ព្រោះជាមនុស្សមិនរាថយចំពោះឧបសគ្គ។ ចំណែករឿងស្នេហាអ្នកពូកែខាងជ្រើសរើសត្រូវ
ការមនុស្សណាម្នាក់ ដែលចេះជួយថែរក្សាខ្លួនឯងបាន។
-ស្រោចទឹកនៅលើផ្ទៃមុខមុន
ជាមនុស្សមានជំនឿចិត្តលើខ្លួនឯងហ៊ានស៊ីហ៊ានសង ធ្វើអ្វីៗគ្រប់បែបយ៉ាងតាមតម្រូវចិត្ត
រហូតពេលខ្លះមានឥរិយាបថហាក់ដូចជាមនុស្សគិតតែពីផលប្រយោជន៍ របស់ខ្លួន។ចំណែក
រឿងស្នេហាសម្លឹងលើស្ថានភាពជីវភាពរបស់គូស្នេហ៍មុនរូបសម្រស់ និងមុខមាត់។
-ស្រោចទឹកនៅត្រង់ស្មាមុន
ជា អ្នកមានទឹកចិត្តរារែកមិនហ៊ានសម្រេចចិត្តបើបំពេញការងារអ្វី មួយមិនសូវបានទទួល
ជោគជ័យ និងចាយវាយប្រាក់ដោយគ្មានគិតគូរ ឬសន្សំទុកក្នុងពេលអនាគត។ចំណែក
សេ្នហាគឺមានការជ្រើសរើសក្នុងរយៈពេលយូរទម្រាំជួបនឹងគូស្នេហ៍ដែលត្រូវចិត្ត។
-ងូត ឬស្រោចទឹកនៅលើដើមទ្រូងមុន
ជា ប្រភេទមនុស្សទៀងត្រង់ ជឿជាក់ ប៉ុន្តែមិនចូលចិត្តឱ្យអ្នកណាម្នាក់ជំទាស់ចិត្ត ឬប្រឆាំង
នឹងគោលគំនិតរបស់ខ្លួន។ ពេញចិត្តរបស់របរតាមសម័យនិយមមិនចូលចិត្តធ្វើអ្វីៗប្រកប
ដោយ ភាពស្មុគស្មាញ។រីឯរឿងក្តីស្នេហា ត្រូវការអ្នកមានភាពអត់ធ្មត់ និងគ្មានគំនិតប្រឆាំង
ខ្លួន។
-ស្រោច ឬបាញ់ទឹកនៅត្រង់ក្លៀក
ជា ប្រភេទមនុស្សទន់ភ្លន់។ មានក្តីកង្វល់គ្រប់ពេលវេលា គិតច្រើន បាត់បង់លើជំនឿចិត្ត
មិនហ៊ានធ្វើអ្វីតែឯង ត្រូវការអ្នកជំនួយជាប់ជានិច្ច។ចំណែកស្នេហាត្រូវការមនុស្សដែលមាន
ទំនុកចិត្តនៅក្បែរខ្លួន មានភាពកក់ក្តៅ និងធ្វើជាទីប្រឹក្សា។
-បើស្រោចទឹកនៅលើអវយវៈភេទមុន
ជាមនុស្សពូកែខាងលាក់លៀមមិនហ៊ានបង្ហាញចេញឱ្យមនុស្សគ្រប់រូបបានឃើញគ្មានភាព
ជឿជាក់លើខ្លួនឯង ពូកែខ្មាសអៀន។ រី ឯក្តីស្រឡាញ់ គឺជាភាគីរង់ចាំតែម្នាក់ឯង ដរាបណា
គូស្នេហ៍ម្ខាងទៀតចាប់អារម្មណ៍ មានន័យថា លោកអ្នកជាមនុស្សមិនហ៊ានសម្តែងចេញគិត
តែលាក់ទុកក្នុងចិត្ត។
-ស្រោចទឹកនៅតាមទីកន្លែងផ្សេងៗ ក្រៅពីការរៀបរាប់ខាងលើ
ជា ប្រភេទមនុស្សមានចិត្តក្រអឺតក្រទម មិនចាប់អារម្មណ៍វត្ថុនៅក្បែរខ្លួន គ្មានភាពក្តៅ
ក្រហាយលើវត្ថុនៅជុំវិញ ទោះបីជាមានអ្នកណាម្នាក់មានការចលាចល ឬប្រកែកបែបណា
ក៏មិនខ្វល់។ សម្រាប់រឿងស្នេហាជាប្រភេទមនុស្សត្រូវ ការមនោសញ្ចេតនា ពេញចិត្តទៅ
លើអ្នកចេះយកចិត្តទុកដាក់លើខ្លួន និងមានសំដីផ្អែមល្ហែម៕
ដកស្រង់ពី៖ thickfaces
ដោយ៖ រដ្ឋា