CamNews

តារា 

កីឡាករវាយកូនហ្គោល Tiger Woods ចាញ់ការប្រកួតនៅតួគី

 

លោក Rory McIIroy និង លោក​ Tiger Woods បានចាញ់ការប្រកួតរវាយកូនហ្គូលនៅក្នុងវគ្គ
ដំបូងនៃការប្រកួត World Golf Final។

អ្នកលេងលេខ១លំដាប់ដាប់ថ្នាក់ពិភពលោក Mcllroy ត្រឡូវបានកីឡាករសញ្ជាតិអាមេរិកាំង
ឈ្មោះ Matt Kuchar បំបាក់ដោយការវាយបាល់ចូល៦គ្រាប់នៅវគ្គដំបូង។

រូបភាព៖ លោក Tiger Woods និងលោក Rory Mcllroy

ចំណែកឯលោក Tiger Woods អ្នកលេងជើងឯកឈ្នះ ១៤ប្រកួតជាប់ៗគ្នាមកហើយនោះបាន
លេងនៅក្រុមជាមួយ Mcllroy ដែរនោះ ក៏បានចាញ់កីឡាករជើងខ្លាំងរបស់អាមេរិក Charl
Schwartzel ដែរ។ លោក Tiger Woods  បានធ្លាប់យកឈ្នះកីឡាករ Schwartzel នៅអាហ្រិក
ខាងត្បូងដោយការវាយបាល់ចូលត្រឹម៧០ ទល់នឹង​ ៦៩ប៉ុណ្ណោះ។

ក្នុងការចាញ់ការប្រកួតរបស់អ្នកទាំងពីរនេះ Woods និង Mclloy នឹងត្រូវប្រគួតប៉ះគ្នានៅថ្ងៃពុធ
នេះ ដែលជាការប្រកួតចុងក្រោយរបស់ពួកគេហើយ ហើយអ្នកចាញ់នឹងត្រូវជំរុសចេញពីការ
ប្រកួត។

ការប្រកួតពាក់កណ្តាលផ្តាច់ព្រាត់នឹងធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ និងការប្រកួតផ្តាច់ព្រាត់តែម្តង
នៅថ្ងៃសុក្រសប្តាហ៍នេះ៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.


Tags: sport star Tiger Woods