CamNews

រថយន្ត 

រថយន្ត Nissan Juke បង្ហាញខ្លួន ម៉ូដែលថ្មី ពណ៌លឿង បំពាក់ប្រព័ន្ធភ្លើង LED ទំនើប

រថយន្ត Nissan Juke ម៉ូដែលថ្មី ឆ្នាំ២០១៥ ត្រូវបានផ្លាស់ប្តូរជាមួយនឹងរូបរាងថ្មីប្លែកកាន់តែទាក់ទាញ
បានបន្ថែមនូវពណ៌រថយន្តថ្មី (ពណ៌លឿង) ស្រស់សង្ហា និងលេចធ្លោបំផុតសំរាប់មិត្តយុវវ័យនាពេល
បច្ចុប្បន្ននេះ។

រថយន្ត Nissan Juke ម៉ូដែលថ្មី នេះ​ ក៏ធ្លាប់ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័ររថយន្ត ដ៏ធំមួយនៅ
ក្នុងទីក្រុង Geneva នាពេលថ្មីៗ កន្លងមកនេះផងដែរដែលមានការគាំទ្រជាច្រើនពីសំណាក់អ្នកចូល
រួមទស្សនា ពិព័រណ៍រថយន្តនេះ។

ជាពិសេសរថយន្ត Nissan Juke ម៉ូដែលថ្មីត្រូវបំពាក់មកជាមួយនឹងប្រព័ន្ធភ្លើងLED ដែលអាចបំភ្លឺផ្លូវ
បានយ៉ាងច្បាស់ល្អ នៅពេលយប់ងាយស្រួលសំរាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយ និងមានបំពាក់នូវប្រព័ន្ធ
បច្ចេកវិទ្យាដ៏ទំនើបជាច្រើនទៀតនៅខាងក្នុង។ ចំពោះតម្លៃ ក្រុមហ៊ុនមិនទាន់បានប្រកាសជាផ្លូវការ
នៅឡើយទេ (ព័ត៌មានលម្អិត យើងនឹងជម្រាបជូនបន្ថែមទៀតនៅពេលក្រោយ)៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: car 2015 Nissan Juke