CamNews

តារា 

លេចឮថា គង់ សុជាតិ ត្រៀមដឹកដៃ ជា វិបុល ចូលរោងការ

ភ្នំពេញ៖ ជាការពិត អ្នកនាង គង់ សុជាតិ គឺជាពិធីការិនី ជើងចាស់មួយរូប ប្រចាំស្ថានីយ ទូរ
ទស្សន៍ប៉ុស្តិ៍លេខ ៣ ដែលមានវាចា សារស័ព្ទដ៏ស្រទន់ មិនចេះរីងស្ងួត ក្នុងពិភពសិល្បៈអស់
រយៈ ពេលជាច្រើនឆ្នាំមកហើយ។ ភាពល្បីល្បាញរបស់នាងពុំ មានពិធីការិនីជើងថ្មី រូបណាមួយ
អាចប្រជែងយក ប្រជាប្រិយភាពឈ្នះនោះទេ ហើយនាងប្រៀបដូចជា ខ្លាញីប្រចាំស្ថានីយ ប៉ុស្តិ៍
លេខ ៣ ទៅហើយ។

ប៉ុន្តែទទឹ្ទមនឹងភាពជោគជ័យ ក្នុងវិស័យសិល្បៈ ក៏ដូចជាមុខជំនួញ មេម៉ាយស្តុក គង់ សុជាតិ បែប
ជាមកទទួល រងនូវភាពបរាជ័យ ក្នុងជីវិតស្នេហាទៅវិញ ពោលគឺអ្នកនាងធ្លាប់បាន លែងលះជាមួយ
ស្វាមី មួយដងជាពីរដងរួចមកហើយ ដែលធ្វើឲ្យនាងឈឺចាប់ ស្ទើរតែមិនចង់និយាយ ពីរឿងស្នេហា
តទៅទៀត។

ស្រាប់តែពេលថ្មីៗនេះ មានប្រភពព័ត៌មានមួយ លេចឮពីអ្នកសិល្បៈដូចគ្នាថា អ្នកនាង គង់ សុជាតិ
និង លោក ជា វិបុល ដែលជាដៃគូដ៏ស័ក្កិសម ក្នុងក្របខណ្ឌការងារ កំពុងតែមានទំនាក់ទំនង ស្នេហា
ជាមួយគ្នា នឹងត្រៀមដឹកដៃគ្នា ចូលរោងការក្នុង ពេលឆាប់ៗខាងមុខនេះ ខណៈចាស់ទុំទាំងសងខាង
ក៏បានដឹងឮខ្លះៗ ពីចំណងស្នេហា របស់អ្នកទាំងពីរដែរ ។ ពេលឮដូចនេះ គេក៏បាននឹកឃើញ ដល់
ពាក្យសម្ដីរបស់ អ្នកមេម៉ាយចាយរាង គង់ សុជាតិ ពេលចូលរួមក្នុង កម្មវិធីមង្គលការ នាង សុខ សោ
ម៉ាវត្តី ។ ពេលនោះនាងបានព្រលយឲ្យ ដឹងបែបចុងមាត់ចុងកថា អ្នកនាង ក៏កំពុងត្រៀមខ្លួន ធ្វើជា
កូនក្រមុំម្តងទៀត ក្នុងពេលឆាប់ៗ ខាងមុខនេះដែរ។

តែអ្វីដែលចំឡែកគឺ មិនថា គង់ សុជាតិ ឬ ជា វិបុល បែរជាព្យាយាម លាក់បាំងព័ត៌មាន ទាំងនោះទៅ
វិញ ទោះបីព័ត៌មាននោះលេចចេញ ពីរង្វង់អ្នកសិល្បៈ យ៉ាងណាក៏ដោយ ឬមួយក៏នាងខ្លាចស្នេហា
លើកនេះ មិនសមប្រកបដូចជាពេលមុនៗ ទើបអ្នកនាងមិនហ៊ាន ប្រកាសជាសាធារណៈ? ទោះជា
យ៉ាងណា ប្រសិនបើរឿងខាងលើនេះក្លាយជាការពិតមែននោះ មហាជនពិតជាមានការអបអរសាទរ
សប្បាយរីករាយ ព្រោះអ្នកទាំងពីរពិត ជាស័ក្កិសមនឹងគ្នា ថ្វីដ្បិតតែវ័យខុសគ្នាបន្តិចក្ដី ។

ជុំវិញពាក្យចចាមអារ៉ាមលេចឮ ល្ហិចល្ហៀងខាងលើនេះ ពុំទាន់ព័ត៌មានច្បាស់ ការណាមួយបញ្ជាក់ថា
វាជាការពិតឬ យ៉ាងណានោះទេ ហើយក៏ពុំទាន់មាន ការបកស្រាយបំភ្លីពីអ្នកនាង គង់ សុជាតិ ឬ
លោកជា វិបុលនោះដែរ។ មានតែរង់ចាំមើល ទាំងអស់គ្នាថា តើកូនកំលោះរបស់អ្នកនាង គង់ សុជាតិ
គឺជាលោក ជា វិបុល ឬក៏អ្នកផ្សេង ?

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong socheat chea vibol entertainment khmer satrs