CamNews

តារា 

នាង Kwan តបខមមិនមនុស្សម្នាក់យ៉ាងចាស់ដៃ ក្រោយធ្វើចរិកអ្នកចេះអ្នកដឹងពេក

ថៃ ៖ ក្រោយលេចលឺដំណឹងថា នាង Kwan Usamanee Vaithayanon និងលោក Golf Pichaya បានបែកបាក់គ្នា ស្រាប់តែតារាសម្តែងថៃស្រីរូបនេះ ទទួលបានខមមិនអាក្រក់ជាច្រើន នៅក្នុងគណនីអុិនស្រ្តាក្រាម ប៉ុន្តែមានមនុស្សម្នាក់ដែលនិយាយខ្លាំងបំផុតប៉ះពាល់ដល់នាង Kwan ហើយភ្លាមៗនោះក៏បណ្តាលអោយនាងតបទៅទាំងកំហឹងទៀតផង ។ 

តារាស្រីវ័យ ២៨ ឆ្នាំរូបនេះបានតបទៅកាន់អ្នកលេងអិនធឺណិតដែល ធ្វើចរិកអ្នកចេះអ្នកដឹងពេកដាក់នាង ដោយលើកឡើងថា "មុនពេលដែលអ្នកឯងបង្រៀនខ្ញុំ អ្នកគួរតែដឹងឲ្យច្បាស់ពីបញ្ហាជាមុនសិន។ សូម្បីតែសមាជិកគ្រួសារខ្ញុំ ព្រមទាំងមិត្តជិតដិតទាំងអស់ នៅមិនទាន់ដឹងបញ្ហានោះជាអ្វីផង ហើយចុះគិតថាអ្នកឯងនឹងជាអ្នកណា? អ្នកឯងគួរតែមើលខ្លួនឯងសិនទៅ។ ខ្ញុំសម្រេចចិត្តថានឹងមិននិយាយអំពីការបែកបាក់នេះ ដោយសារតែវាគឺជារឿងផ្ទាល់ខ្លួនរវាងខ្ញុំនិងគាត់។ ពួកយើងបានចែកផ្លូវគ្នាដើរមួយរយៈពេលហើយ។ ហើយខ្ញុំនឹងប្លុកអ្នកនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ព្រោះតែចរិកចេះដឹងជ្រុលហួសហេតុពេក។ ក្រលេកទៅមើលខ្លួនឯងហើយធ្វើខ្លួនប្រសើរជាងនឹងសិនទៅ ចាំមកប្រដៅខ្ញុំ" ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook 


Tags: Kwan Usamanee Vaithayanon Golf Pichaya