ព័ត៌មានកីឡា៖ ម្ចាស់ចំណែកភាគហ៊ុនក្លឹប Monaco គឺលោក Alessandro Proto បានថ្លែងកាលពីពេលថ្មីៗថា ក្លឹបមានចំណាប់អារម្មណចង់ចំណាយលុយក្នុងហោប៉ៅ ទៅកាន់ក្លឹប Chelsea ដើម្បីផ្ទេរយក លោក Jose Mourinho ខណៈដែលកំពុងតែមានរឿងយ៉ាងក្ដៅគគុក ក្នុងក្លឹប ។
យោងតាមការចុះផ្សាយរបស់គេទំព័រ clubcall បានបង្ហាញឲ្យដឹងថា Monaco បានតាមដានរឿងរ៉ាវ បញ្ហារបស់លោក Jose Mourinho ជាមួយក្លឹប Chelsea អស់រយៈពេលជាយូរមកហើយ ចាប់តាំងពី បញ្ហាទើបតែផ្ទុះឡើងដំបូងមកម្ល៉េះ។ ជាមួយគ្នានោះផងដែរ ក្លឹប ក៏បានធ្វើការចាប់អារម្មណ៍ អ្នកគ្រប់គ្រងម្នាក់នេះ គ្រោងនឹងចំណាយលុយ ទិញយកពី Chelsea តែម្ដង ។
លោក Alessandro Proto បានថ្លែងថា Jose Mourinho គឺជាកំពូលគ្រូបង្វឹកល្អបំផុត ក្នុងលោក ។ ប្រសិនជាដំណាក់កាលចំបាច់មែននោះ គឺគាត់នឹងចំណាយលុយឲ្យ Chelsea ដើម្បីផ្ទេរយក Jose Mourinho មកគ្រប់គ្រងក្លឹប Monaco វិញម្ដង ។
កន្លងមក យោងតាមរបាយការណ៍បានបង្ហាញតៗគ្នាថា ប្រសិនជា Chelsea នឹងប្រកួតចាញ់ Liverpool នោះក្លឹប ប្រាកកដជា ត្រូវដេញគាត់ចេញជាមិនខានឡើយ ប៉ុន្ដែនៅពេលនេះ គឺមិនទាន់សម្រេចបាននៅឡើយទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ clubcall