CamNews

តារា 

ជាមិត្តនឹងគ្នា ហេតុអីបានជានាង Mint មិនបង្ហោះសូម្បីសារជូនពរដល់ Yaya??

ថៃ ៖ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៨ គឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងថៃនាង Yaya Urassaya ដែលជាសមាជិកក្រុមនៃ Gang Lom ។

ទទ្ទឹមនឹងនេះផងដែរ អ្នកគាំទ្របានសង្កេតឃើញថា Mint Chalida មិនបានបង្ហោះសារ ឬរូបភាពណាមួយ ដើម្បីជូនពរនាងក្នុងថ្ងៃខួបកំណើតនោះទេ ។ 

ប្រភពដដែលបន្តទៀតថា នាង Mint Chalida បានសារភាពថា ខ្លួនបានផ្ញើរសារជូនពរដល់ Yaya ដោយចូលរួមត្រេកអរក្នុងថ្ងៃខួបកំណើត ។តារាស្រីវ័យ ២៤ ឆ្នាំរូបនេះបន្តទៀតថា ខ្លួនមិនចង់បង្ហាញគ្រប់សកម្មភាពជាសាធារណៈនោះទេ ។ ក្នុងនោះផងដែរ Yaya នៅមិនទាន់បានតបសារនាងនៅឡើយទេ ដោយសារតែ Yaya មិនទាន់បានអានសារនៅឡើយទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Mint chalida Kimberly Yaya