(អាមេរិក)៖ ស្ត្រីម្នាក់រស់នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីនាងស្ទុះទៅវាយប្តី បន្ទាប់ពីខឹងមិនបានទិញអំណោយ ឲ្យនាងនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។
ប៉ូលីសនៅរដ្ឋវ៉ាស៊ីនតោន និយាយថា ស្ត្រីដៃដល់មានអាយុ៤៦ឆ្នាំ ឈ្មោះ Kimberly Hammond បានស្ទុះទៅវាយខ្វាចមុខបុរសជាប្តី ឲ្យរងរបួសហើយក៏បានទាញដំបងវាយកូនបាល់ វាយលើប្តីចំកញ្ចឹងក និងខ្នងថែមទៀត រហូតដល់បុរសជាប្តីសន្លប់ស្តូកស្តឹង។
ក្រោយពីត្រូវចាប់ខ្លួន Hammond និយាយថា នាងអន់ចិត្តនឹងប្តីជាខ្លាំង ព្រោះនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ គេមិនបានទិញអ្វីមួយជូននាងឡើយ និងសារភាពថា នាងបានផឹកស្រា នៅថ្ងៃប្រើហិង្សាលើប្តីនោះ ដែលជាតិអាល់កុលឡើងហួសកម្រិត គ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ Hammond រងការចោទប្រកាន់ ពីបទបង្ករបួសស្នាម និងប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ហើយប៉ូលិសកំពុងបញ្ជូននាង ទៅតុលាការរង់ចាំការកាត់ទោស៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី