តារាថៃ ៖ កាលពីពេលថ្មីៗនេះ បានផ្ទុះពាក្យចចាមអារាមមិនសមរម្យមួយថា នាង Yaya និងមិត្តប្រុសគឺលោក Nadech Kugimiya ហាក់មិនបានបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាប្រជាជនជនថៃម្នាក់ ដោយមិនបានឃើញទៅគោរពព្រះសព្វរបស់ព្រះមហាក្សត្រថៃទាល់តែសោះ ។
ក្រោយពីបានលេចលឺព័ត៌មានមិនគប្បីមួយនេះបានធ្វើឲ្យ នាង Yaya និងមិត្តប្រុសគឺលោក Nadech Kugimiya ក៏បានចេញមុខជម្រះមន្ទិលសង្ស័យដោយគ្រាន់តែបង្ហោះរូបថតត្រឹមតែ ៣ សន្លឹកប៉ុណ្ណោះ ដោយនៅក្នុងរូបថតមានរូបនាង Yaya និងមិត្តប្រុស និងសមាជិកគ្រួសារជាច្រើននាក់ទៀត កំពុងអង្គុយគោរពព្រះសព្វព្រះមហាក្សត្រថៃ និងអ្នកខ្លះទៀតឆ្លៀតថតរូបបង្ហោះ ដោយអ្នកទាំងអស់គ្នានោះស្លៀកពាក់ឈុតខ្មៅ ដើម្បីចង់បញ្ជាក់ថា ខ្លួនកំពុងតែកាន់ទុក្ខដល់វីរបុរសរបស់ខ្លួន ដែលបានសោយទីវង្គត់ ។
គួរបញ្ជាក់ឲ្យដឹងឡើងវិញថា ព្រះមហាក្សត្រថៃបានយោងសោយទីវង្គត់ នៅថ្ងៃទី ១៣ខែតុលា ឆ្នាំ២០១៦ នេះតែម្តង ។ ទ្រង់បានសោយទីវង្គត់នូវព្រះជន្ម ៨៨ វស្សា ហើយទ្រង់ជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើលោក ហើយក៏ជាអ្នកដែលគ្រង់រាជ្រយូរផងដែរ ៕
-ចុចអាន ៖ នាង Yaya និង Nadech ហាក់បញ្ចេញអាកប្បកិរិយាប្លែកខុសសព្វដង
-ចុចអាន ៖ បែកធ្លាយ!! រូបថតរបស់ Nadech កាលពីកុមារភាព គួរឲ្យអស់សំណើចខ្លាំង
ដោយ ៖ គន្ធា
ប្រភព ៖ IG