CamNews

តារា 

មើលរូបថតទាំងនេះនឹងអាចធ្វើឲ្យមហាជនវាយតម្លៃថា Mark prin ជាមនុស្សបែបណា!

ព័ត៌មានកំសាន្ត ៖ អារម្មណ៍ទុកព្រួយ និងឈឺចាប់ជាទីបំផុតក្រោយពីបាត់បង់មនុស្សជាទីស្រលាញ់អស់ពីបេះដូង បានធ្វើឲ្យតារាសម្តែងស្រីលំដាប់ជួររបស់ប្រទេសថៃ មានការសោកស្តាយ និងកើតទុកជាខ្លាំង ។ 

តែទោះយ៉ាងណាក៏ដោយ តារាសម្តែងស្រីកូនកាត់អាល្លឺម៉ង នាង Kimberly មិនបានឯកាទេ ខណៈពេលដែលនាងកំពុងតែពិបាកចិត្តជាខ្លាំង​ព្រោះនាងមានមិត្តប្រុសបណ្តូលចិត្ត ដែលស្រលាញ់ ការពារ មើលថែទាំរូបនាងដូចជាប្អូនស្រី បងស្រី និងជាអនាគតប្រពន្ធថែមទៀតផង ។ គ្រប់ពេលដែលនាង Kimberly យំ ឬ លែងមានកម្លាំងដើរទៅមុខទៀតគឺលោក Mark prin តែងតែនៅក្បែរ​និងជួយជ្រោមជ្រែងរូបនាងរហូតមក នេះហើយជាហេតុផលដែលធ្វើឲ្យមានកម្លាំងដើរទៅមុខទៀត ក្រោយពីបាត់បង់លោកឪពុកជាទីស្នេហា កាលពីថ្ងៃទី ២៦ វិឆ្ឆិកាឆ្នាំ ២០១៦ នេះ ។ 

រាល់ទង្វើនិងរូបថតជាច្រើនទាំងនេះ អាចធ្វើឲ្យ Kimberly ជឿទុកចិត្តថា មិត្តប្រុសរបស់នាងជាមនុស្សបែបណា និងសបង្ហាញឲ្យឃើញថា លោក Mark prin ស្រលាញ់និងបារម្ភចំពោះមិត្តស្រីខ្លួនខ្លាំងប៉ុនណា ។ អាចនិយាយបានថា គាត់គឺជាមនុស្សប្រុសម្នាក់ដែលកម្ររកបាន និងអាចធ្វើជាគំរូដល់មហាជន និងមនុស្សដទៃទៀតបាន ក្នុងនាមលោកគឺជាតារាល្បីនិងជាមិត្តប្រុសដ៏ល្អម្នាក់ ៕











 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ gossipstar


Tags: Kimberly Yaya Margie Mint Mark prin