CamNews

យល់ដឹង 

ពេល​មាន​ស្នេហា ហេតុអ្វី​មនុស្ស ហ៊ាន​ធ្វើ​គ្រប់យ៉ាង?

ជា​លើកដំបូង ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​មូល​ហេតុដែល​ធ្វើឱ្យ​ស្នេហា​អាចមាន​ឥទ្ធិពល​បណ្ដាលឱ្យ​មនុស្ស​យើង​មោហ៍បាំង ត្រៀមខ្លួន​ធ្វើ​អ្វី​គ្រប់យ៉ាង សូម្បីតែ​ពេល “ដឹងខ្លួន” ក៏​យល់ថា ជា​រឿងឆ្កួតៗ មិន​សម​ហេតុផល។

បច្ចេកវិទ្យា​ស្កែ​ន​ជីវិត​សាស្ដ្រ បាន​បង្ហើប​ឱ្យ​ក្រុម​អ្នកឯកទេស​ផ្នែក​សរសៃប្រសាទ យល់ដឹង​នូវ​បណ្ដា​រូបភាព​ដ៏​ចម្លែក ស្ដីអំពី​អ្វីដែល​បានកើត​ឡើង​ក្នុង​ខួរក្បាល​របស់​មនុស្ស​ដែល “ត្រូវ​ស្នេហ៍។

ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​បង្កើត​ផែនទី​បង្ហាញ​អំពី​ការផ្លាស់ប្ដូរ​ក្នុង​ខួរក្បាល ទន្ទឹមនឹងនេះ ក៏បាន​​រក​ឃើញ​ផ្នែក​មួយចំនួន​របស់​ខួរក្បាល​ដែល​ត្រូវ​ទទួល​ឥទ្ធិពល ក៏ដូចជា​ផ្នែក​ដែល​ផ្អាក​សកម្មភាព​ក្នុងអំឡុងពេល​មាន​ស្នេហា។

នៅពេល​មាន​ស្នេហា  តំបន់​គ្រប់គ្រង​ភាពភ័យខ្លាច អារម្មណ៍​អវិជ្ជមាន ឬ​ការវិនិច្ឆ័យ ក្នុង​ខួរក្បាល​របស់​មនុស្ស​ដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ត្រូវ​ផ្អាក​សកម្មភាព។

ក្រៅពី​អារម្មណ៍​សុភមង្គល ស្នេហា​ក៏​បណ្ដាលឱ្យ​មនុស្ស​ក្លាយជា​ព្រួយបារម្ភ និង​ទន់ជ្រាយ។ នោះ​គឺ​ដោយសារតែ​សារធាតុ​គីមី dopamine ក្នុង​ខួរក្បាល​របស់​មនុ​ស្សកំ​ពុង​មាន​ស្នេហា មាន​ចំនួន​ច្រើនជាង មនុស្ស​នៅ​ទំនេរ។

សារធាតុ​គីមី dopamine មាន​តួនាទី​សំខាន់​ចំពោះ​បទពិសោធ​របស់​មនុស្ស ទៅលើ​ភាពសប្បាយ​រីករាយ ទុក្ខសោក ទាក់ទិន​នឹង​មហិច្ឆតា ភាព​ញៀន និង​វេទនារម្មណ៍។ ការកើនឡើង​នៃ​ធាតុគីមី dopamine នេះ អាច​នាំឱ្យមាន​អារម្មណ៍​ថា​ទទួលបាន​រង្វាន់ បណ្ដាលឱ្យ​មនុស្ស ពិបាក​នឹង​បោះបង់​ស្នេហា។

ស្នេហា ដូច​ទៅនឹង​វត្ថុ​ធាតុ​ធ្វើឱ្យ​ញៀន បណ្ដាលឱ្យ​មនុស្ស​ធ្វើអ្វីៗដើម្បី​យកបាន​វា។ Hormone នេះ ក៏​បណ្ដាលឱ្យ​បេះដូង​របស់​យើង លោត​ដុកដាក់ៗ ក្នុង​ទ្រូង ហើយ​បាតដៃ បាតជើង ចេញ​ញើស​ច្រើន ចំណែក​មាត់​ប្រែជា​ស្ងួត ល្វីង នៅពេល​ឃើញ ឬ​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រមៃ​នឹក។

ក្រុម​អ្នក​ចិត្តសាស្ដ្រ នៅតែ​បន្ដ​ប្រឹងប្រែង​ដើម្បី​ស្វែងយល់​អំពី​មូលហេតុ​ដែលនាំឱ្យ​អ្នកខ្លះ មោហ៍បាំង​រហូតដល់​ប​ង្ក​គ្រោះថ្នាក់ និង​ហ៊ាន​ធ្វើ​រឿងអ្វីៗ សម្រាប់​ស្នេហា។ បណ្ដា​មនុស្ស​ដែល​ងាយ​នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ស្នេហា ភាគច្រើន​គឺ​មនុស្ស​ដែល​សម្បូរ​មនោសញ្ចេតនា និង​ពូកែ​ស្រមើស្រមៃ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វិធីសង្គ្រោះជីវិតបន្ទាន់ នៅពេលជួបគ្រោះថ្នាក់ រថយន្ដធ្លាក់ចូលទឹកជ្រៅ

ហេតុ​អ្វី មនុស្ស​មាន​អបិយ​ជំនឿ ?

ធនាគារ ដែល​ធំ​ជាង​គេ​ទាំង ១០ លើ​ពិ​ភព​លោក


 
 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Dailymail


Tags: dopamine Hormone love brain