CamNews

យល់ដឹង 

ធ្វើបែបណាដឹងថា គាត់ស្រឡាញ់អ្នក ដោយស្មោះ?

នេះគឺជាសំណួរមួយដែលនារីទាំងអស់ ចង់ទទួលបានចម្លើយពិត នៅពេលពួកគេឈានចូលដល់
វ័យមានស្នេហា។ ប្រសិនបើ មិត្តប្រុសរបស់អ្នក ជាមនុស្សដូចខាងក្រោម នោះគេគឺជាបុរសដែល
ស្រឡាញ់អ្នកដោយស្មោះ អ្នកអាចទុកចិត្តបានទាំងស្រុង។

 
១/ បោះបង់ទម្លាប់ដែលអ្នកមិនចូលចិត្ត

ពេលបានស្គាល់ និងក្លាយជាមិត្ដប្រុសរបស់អ្នក គាត់នោះនៅមានទម្លាប់អាក្រក់ជាច្រើន ដូចជា
ចូលចិត្តដើរលេងច្រើន ជក់បារី ផឹកស្រាញឹកញាប់។ល។ ប៉ុន្ដែ បន្ទាប់ពីបានក្លាយជាមិត្តប្រុសរបស់
អ្នកមួយរយៈពេល គាត់បែរជាលះបង់ទម្លាប់អាក្រក់ទាំងនោះ សូម្បីតែប្រការដែលអ្នកមិនចូលចិត្ដ។

២/ សន្យាអំពីអនាគតជាមួយអ្នក

គាត់គូសវាសនូវដំណើរដែលត្រូវដើរ នាពេលអនាគតដ៏ល្អប្រសើរជាមួយអ្នក ហើយតែងនិយាយ
អំពីគម្រោងអនាគតនានាជាមួយអ្នក ក្នុងគម្រោងទាំងនោះ អ្នក និងគាត់គឺជាតួអង្គសំខាន់។

៣/ មិនលាក់បាំងអ្វីទាំងអស់

រឿងរ៉ាវអតីតកាល បច្ចុប្បន្នកាល និងរាល់ទំនាក់ទំនងរបស់គាត់ គាត់តែងនិយាយប្រាប់អ្នក។ គាត់
និយាយដោយបើកចំហ និងមិនលាក់បាំងអ្វីទាំងអស់ចំពោះអ្នក។ ប្រការនេះ បញ្ជាក់ថា គាត់គឺជា
មនុស្សស្មោះត្រង់នឹងអ្នក។

៤/ ឧទ្ទេសនាមអ្នក ទៅឱ្យពុកម្ដាយគាត់បានស្គាល់

គាត់នាំអ្នកទៅសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់ ពិសេសពុកម្ដាយរបស់គាត់។ នៅពេលផ្ទះគាត់
មានកម្មវិធីអ្វីមួយ គាត់តែងអញ្ជើញអ្នកឱ្យទៅចូលរួម ដើម្បីបានស្គាល់ញាតិមិត្ដទាំងឡាយរបស់
គាត់។ គាត់ចង់ឱ្យអ្នក មានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារខាងគាត់។ នេះក៏ជាសញ្ញា បង្ហាញ
ថា គាត់ចង់បានអ្នក ក្លាយជាសមាជិកម្នាក់ក្នុងគ្រួសាររបស់គាត់ នាពេលខាងមុខ។

៥/ បើកចំហទំនាក់ទំនងរវាងអ្នក និងគាត់ ជាសាធារណៈ

នៅពេលបានបណ្ដើរគ្នា នៅទីសាធារណៈ ឬកន្លែងដែលមានមនុស្សច្រើន គាត់មិនមានការរារែក​ក្នុងការបញ្ចេញកាយវិការស្និទ្ធស្នាលជាមួយអ្នក ក្នុងនោះមានដូចជា ការកាន់ដៃ ។ល។ ជាងនេះ គាត់ក៏មានមោទនភាពក្នុងការឧទ្ទេសនាមអ្នក ទៅឱ្យមិត្ដទាំងឡាយរបស់គាត់បានស្គាល់។ គាត់
ចង់ឱ្យអ្នកបង្ហាញខ្លួនញឹកញាប់ នៅក្នុងការរស់នៅរបស់គាត់។

៦/ តែងចង់នៅក្បែរអ្នក

សញ្ញាមួយផ្សេងទៀត ដែលបង្ហាញអំពីស្នេហាពិត នោះគឺគាត់តែងចង់ឱ្យអ្នកបាននៅក្បែរគាត់ជា
និច្ច។ ក្រោយពីបានចាប់ដៃ ឱបថើបអ្នក ហើយគាត់នៅតែបង្ហាញការយកចិត្តទុកដាក់ ព្រួយបារម្ភ
អំពីអ្នកគ្រប់ពេល នោះគាត់ប្រហែលជានឹងយកអ្នកជាគូមិនខាន។ ម្យ៉ាងទៀត ការសម្ដែងនូវការ
ស្រឡាញ់ដោយការគោរព និងខ្វល់ខ្វាយអំពីបញ្ហាផ្សេងៗរបស់អ្នក ក៏ជាប្រការល្អ ដើម្បីបញ្ជាក់ថា
គាត់នឹងជាបុរសស្មោះត្រង់នឹងស្នេហា។

៧/ នៅក្បែរអ្នក ពេលអ្នកត្រូវការ

ប្រការសំខាន់បំផុតដែលបង្ហាញអំពីស្នេហាពិតរបស់បុរស នោះគឺ គាត់តែងនៅក្បែរអ្នក នៅពេល
ណាដែលអ្នកត្រូវការ គឺមិនមែននៅពេលដែលគាត់ត្រូវការនោះទេ ព្រោះថា ប្រការនេះ បង្ហាញអំពី
ការយកចិត្តទុកដាក់ ការព្រួយបារម្ភ ការទទួលខុសត្រូវ និងភាពជាបុរសចិត្តល្អ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វិធីបង្ការគ្រោះថ្នាក់ ពេលឆ្លងផ្ទៃទឹក ដោយសាឡាង

រកឃើញវិធីថ្មី អាចដឹងថា អ្នកណាកុហក អ្នកណា មិនកុហក

ហេតុអ្វីព្រិលធ្លាក់ខុសធម្មតា នៅតំបន់ខ្លះ ក្នុងពិភពលោក ?



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS


Tags: Ways to Know Truly Love