CamNews

មិនគួរឲ្យជឿ 

៤ នាក់ ប្រទះឃើញ ពស់ថ្លាន់យក្ស ទម្ងន់ ៥៨ គ.ក

អាមេរិក៖ ពស់ថ្លាន់យក្ស ប្រវែង៥,៤ ម៉ែត្រ ត្រូវបានប្រទះឃើញ នៅសួន Everglades រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ហើយពស់នេះដែរ ត្រូវការមនុស្ស៥នាក់ ទើបលើករួច ។
 
ពស់ថ្លាន់ដែលទើបប្រទះឃើញនេះ មានទំងន់ ៥៨,៩ គីឡូក្រាម និងមានទំហំ៣ អ៊ីង និងត្រូវ ប្រទះឃើញ កាលពីខែកក្កដា កន្លងទៅ នៅតាមជ្រលង ដោយអ្នករុករក អាមេរិកមួយក្រុម ។

ក្រុមអ្នករុករក បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលពស់យក្សនេះត្រូវ ប្រទះឃើញ នៅអាមេរិក ដែលលើកមុន គឺពស់ថ្លាន់ប្រវែងជិត៦ម៉ែត្រ ហើយគេបានឲ្យដឹងថា ពីដើមឡើយពស់ប្រភេទនេះ មានដើមកំណើត នៅតំបន់អាស៊ី វាចូលចិត្ត រស់នៅលើដើមឈើ និងក្នុងទឹក ដើម្បីលាក់ខ្លួន ៕


ផ្តល់សិទ្ធដោយ ៖​ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States Python