CamNews

តារា 

មិននឹកស្មានថា នាង Kwan និងមិត្តប្រុស ត្រូវបែកគ្នាម្តងទៀតបែបនេះសោះ

ថៃ ៖ ថ្មីៗនេះតារាសម្តែងស្រីថៃ នាង Kwan Usamanee Vaithayanon បានបង្ហោះចំនងជើងដ៏សែនប្លែកមួយ នៅលើគណនីអុិនស្រ្តាក្រាមមួយសន្លឹក ដូច្នេះហើយទើបធ្វើឲ្យ Fans ចង់ដឹងចង់លឺ គ្រែងមានរឿងអ្វីរវាងទំនាក់ទំនងរបស់នាង ជាមួយនិងមិត្តប្រុស ។ 

ក្រោយរូបថតនិងចំនងជើងទាំងនោះត្រូវបានសាយភាយពេញអិនធឺណិតហើយ ក៏មានអ្នកកាសែតទាក់ទងទៅកាន់នាង Kwan ប៉ុន្តែនាងបែរជាតបថា "ខ្ញុំមិនទាន់ចង់និយាយអំពីរឿងនេះទេ ហើយខ្ញុំក៏មិនទាន់ត្រៀមខ្លួនជាមួយនិងអ្នកសារព័ត៌មានដែរ អោយខ្ញុំសូមទោសផង។ ខ្ញុំពិតជាមិនដឹងថាត្រូវនិយាយយ៉ាងម៉េចទេ។ ចំពោះពេលនេះ ខ្ញុំក៏នឹងមិនទទួលការងារណាមួយ ពោលគឺសូមសម្រាកពេលផ្ទាល់ខ្លួនបន្តិចសិន" ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែល លោក Golf Pichaya និងនាង Kwan Usamanee Vaithayanon បានបែកគ្នា ព្រោះអ្នកទាំងពីរធ្លាប់ចែកផ្លូវគ្នារាប់ឆ្នាំ ហើយទើបតែត្រលប់មកស្រលាញ់គ្នាមួយរយៈចុងក្រោយនេះទេ ប៉ុន្តែពេលនេះបែរជាត្រូវឃ្លាតគ្នាម្តងទៀតទៅហើយ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Kwan Usamanee Vaithayanon Golf Pichaya