CamNews

៣៧​នាក់ស្លាប់ក្នុងហេតុការណ៍ ផ្ទុះធុងហ្គាសក្រោមដី

 
ចិន៖ តាមសេចក្ដីរាយការណ៍មួយរបស់ពត៌មាន China Daily កាលពីថ្ងៃពុធ ទី ២៩ សីហា
២០១២​នេះ បានអោយដឹងថា ឧបទ្ទហេតុផ្ទុះធុងហ្គាសមួយ ក្នុងប្រទេសចិនបានសម្លាប់
កម្មការជីករ៉ែត្រូង យ៉ាងហោចណាស់ ៣៧នាក់ និង ១០នាក់ផ្សេងទៀតរងរបួសធ្ងន់។


តាមប្រភពពត៌មា​នខាងលើបានអោយដឹងថា គ្រោះថ្នាក់ដ៏អាក្រក់មួយនេះ បានកើតឡើង
នៅ វេលាម៉ោប្រមាណជា ៥: 00 ល្ងាច ស្ថិតនៅក្រោមដីមួយ ក្នុងខេត្ដ Panzhihua នៃប្រ
ទេសចិន។ គួរបញ្ចាក់ផងដែរថា ការផ្ទុះធុងហ្គាសនេះ គឹមានកម្មការកំពុងធ្វើការ រហូរដល់
១៥៤នាក់ តែជាអកុសល កម្មករចំនួន ៣៧ នាក់បានស្លាប់ និង ១០នាក់ទៀតជាប់នៅក្រោម
ដី។



បើតាមការអោយដឹង ពីអាជ្ងាធរខេត្ដបានប្រាប់អ្នកសារពត៌មានថា​ ក្រោយពីដឹងគ្រោះថ្នាក់
នេះកើតឡើង ក្រុមអាជ្ងាធរក៏បានចេញបញ្ជាអោយក្រុមប៉ូលីស​សម្ថកិច្ច ក៏ដូចជាគ្រូពេទ្យ
ទៅជួយសង្រោះបន្ទាន់ផងដែរ។

 

ដោយ៖ នារី
ប្រភព៖ chinadaily

 


Tags: news china 37 dead gas explosion