CamNews

តារា 

កូនប្រុសត្រកូលអភិជនម្នាក់ ជះលុយយ៉ាងច្រើនដើម្បីធ្វើឲ្យមិត្តស្រីភ្ញាក់ផ្អើល នៅក្នុងពិធីសូមរៀបការ

ព័ត៌មានកំសាន្ត ៖ តារាស្រី Nuclear ត្រូវបានមិត្តប្រុសរបស់នាង ដែលជាកូនប្រុសត្រកូនអភិជនម្នាក់ជះលុយអស់យ៉ាងច្រើនដើម្បីទិញចិញ្ចៀនស្នើសុំនាងរៀបការ និងជះលុយជាច្រើនទៀតដើម្បីរៀបចំយ៉ាងណា ដើម្បីឲ្យនាងមានការភ្ញាក់ផ្អើល ។ 

លោក DJ Diamond ដែលជាមិត្តប្រុសរបស់តារាស្រី Nuclear បានធ្វើឲ្យនាងរំភើបចិត្តរហូតស្រក់ទឹកភ្នែកដោយសារការស្នើសុំនាងរៀបការ ដ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះ ហើយអ្វីដែលពិសេសនោះក្នុងការស្នើសុំរៀបការនោះ មានមនុស្សជាច្រើនដែលបានធ្វើជាសាក្សីរបស់នាងអ្នកទាំង ២ ថែមទៀតផង ។ 

ថ្ងៃដែលលោក Diamond សូមមិត្តស្រីរបស់គាត់រៀបការនោះ គឺនៅថ្ងៃទី ១៧ ខែកក្កដានេះ ។ ដំបូងគាត់បានកុហក តារាស្រី Nuclear ថា គាត់ចង់នាំនាងទៅស្រុះស្រូបអាហារពេលល្ងាចជាមួយនិង ក្រុមគ្រួសាររបស់គាត់ ហើយឲ្យនាងស្លៀកពាក់រ៉ូបឲ្យបានស្អាតបាតនិង ថ្លៃថ្នូរ ប៉ុន្តែរឿងនេះមិនមែនជាការពិតទេ ផ្ទុយទៅវិញគាត់បានរៀបចំគំរោង ដើម្បីសូមរៀបការនោះទេ វាហាក់បីដូចជារឿងដែលនឹកស្មានមិនដល់ ហើយក៍បានធ្វើឲ្យតារាស្រី Nuclear មានចិត្តរំភើបរហូតទប់ទឹកភ្នែកមិនបាន ។ 

លោក Diamond បានជ្រើសរើសទីតាំងដ៏ល្អបំផុត ដើម្បីស្នើសុំ តារាស្រី Nuclear រៀបការ គឺស្ថិតនៅក្នុងស្ទូឌីយូ មួយនៅក្នុងទីក្រុងបាងកក ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Nuclear DJ Diamond