ដោយសារកិច្ចប្រជុំនេះមានជាប់ទាក់ទឹនទៅនឹងអាវុធប្រល័យលោក ដែលជាបញ្ហាធំរបស់
ពិភពលោក និងដោយសារមានក្រុមមេដឹកនាំប្រទេសជាច្រើនបានចូលរួមផងនោះ ប្រទេស
កូរ៉េខាងត្បូងត្រូវតែធានាសន្ដិសុខអោយបាន ១០០% ជូនភ្ញៀវជាតិ និងអន្ដរជាតិ។
កិច្ចប្រជុំកំពូលស្ដីពីសន្ដិសុខនុយក្លេអែរឆ្នាំ ២០១២ ត្រូវបានចាប់ផ្ដើមធ្វើឡើងនៅក្រុងសេអ៊ូ
ប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីក្រុមមេដឹងនាំប្រទេសចំនួនជាង ៥០ និងអង្គ
ការអន្ដរជាតិចំនួន ៤។ ដូច្នេះប្រទេសកូរ៉េខាងត្បូងបានពង្រាយកម្លាំងប្រដាប់អាវុធគ្រប់ច្រក
ល្ហកដើម្បីធានាអោយបាននូវសុវត្ថិភាព និងសន្ដិសុខសម្រាប់កិច្ចប្រជុំកំពូលនេះ៕
រថក្រោះត្រូវបានបញ្ជាអោយល្បាតនៅតាមដងផ្លូវ