CamNews

កម្ពុជាផ្ញើរលិខិតទៅកាន់ប្រទេសមហាអំណាចនុយក្លេអ៊ែរ ទាំង៥ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាគ្មានអាវុធនុយក្លេ អ៊ែរនៅអាស៊ាន

ប្រទេសកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន, នៅក្នុងថ្ងៃសុក្រនេះបានធ្វើការផ្ញើរនូវលិខិតទៅ
កាន់ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងប្រាំ ដើម្បីធ្វើការស្នើរសុំទៅកាន់បណ្តាប្រទេស
ទាំងនោះអោយធ្វើការចុះហត្ថលេខាលើសន្ធិសញ្ញានៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេ
អ៊ែរនៅក្នុងឆ្នាំនេះ។
ប្រទេសទាំងប្រាំដែលកម្ពុជាធ្វើការផ្ញើរលិខិតរួមមាន សហរដ្ឋអាមេរិក, អង់គ្លេស, ចិន, រុស្ស៊ី
និងបារាំងដែលលិខិតទាំងនោះត្រូវបានប្រគល់ទៅដល់ឯកអគ្គរាជទូតប្រចាំប្រទេសទាំងប្រាំ
ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង, រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិ
បត្តិការអន្តរជាតិ។
ឯកឧត្តម កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ថា "ក្នុង
ឋានៈជាប្រធានអាស៊ាន កម្ពុជាចង់អោយប្រទេសនុយក្លេអ៊ែរទាំងប្រាំ ធ្វើការចុះហត្ថលេខា
លើសន្ធិសញ្ញានៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក៏ដូចជាបន្តពង្រឹងនូវសន្និសញ្ញា
នៃការមិនសាយភាយនៃអាវុធនុយក្លេអ៊ែរផងដែរ"។
លោកបានមានប្រសាសន៍បន្តថា កិច្ចពិភាក្សារបស់អាស៊ាននិងប្រទេសមហាអំណាចនុយ
ក្លេអ៊ែរទាំងប្រាំត្រូវបានចាប់ផ្តើមចាប់តាំងពីខែឧសភា ឆ្នាំ២០០១មកម្ល៉េះ ដែលរហូតមកដល់
ខែវិច្ឆការ ឆ្នាំ២០១១នេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រទេសទាំងប្រាំបានយល់ព្រមអំពីគោល
ការណ៍នៃការចុះហត្ថលេខានេះ។
សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍បានសមាជិកចំនួនដប់ប្រទេសគឺ ប្រុយណេរ, កម្ពុជា,
ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់មា, ហ្វីលីពីន, សឹង្ហបុរី, ថៃ និងវៀតណាម៕


ដោយ វឌ្ឍនា

Tags: cambodianuclearse asianfree zone