CamNews

យល់ដឹង 

ប្រសិនសង្គ្រាមនុយក្លេអែរកើតឡើង តើពិភពលោក នឹងទៅជាយ៉ាងណា?

នៅក្នុងការពិសោធថ្មីមួយ ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក បានគន់គូរឃើញនូវអ្វីដែលនឹងកើតឡើង
ក្រោយពីសង្គ្រាមនុយក្លេអែរ។ ភ្លាមៗបន្ទាប់ពីសង្គ្រាមបានកើតឡើង សីតុណ្ហភាពរបស់ផែនដីនឹង
ធ្លាក់ចុះ ពី ២ ទៅ ៣អង្សា ចំណែកទឹកភ្លៀងក៏ត្រូវកាត់បន្ថយ ៩%។ ក្រោយមក នឹងមានគ្រោះរាំង
ស្ងួត គ្រោះអត់ឃ្លាននៅពាស់ពេញពិភពលោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ផែនដីនឹងត្រូវ
ចំណាយពេលប្រហែល ១០០០ឆ្នាំ ទើបអាចមានកាសធាតុដូចមុនពេលកើតសង្គ្រាមនុយក្លេអែរ។

សង្គ្រាមសន្មត់មួយរវាងប្រទេស X និង Y

នៅក្នុងអំឡុងពេលសង្គ្រាមឈានដល់ដំណាក់កាលកំពូល ក្បាលគ្រាប់នុយក្លេអែរចំនួន ១០០
គ្រាប់ នឹងត្រូវបានទម្លាក់ចុះលើតំបន់ឥណ្ឌា ក្បាលគ្រាប់និមួយៗមានទំហំស្មើនឹងគ្រាប់បែកបរមា
ណូដែលអាមេរិក បានទម្លាក់ទៅលើក្រុង Hiroshima កាលពីសង្គ្រាមលោក លើកទី ២។

ខាងក្រោមនេះ គឺជាអ្វីដែលនឹងកើតឡើង បន្ទាប់ពីគ្រាប់បែកនុយក្លេអែរចំនួន ១០០គ្រាប់ ត្រូវបាន
គេប្រើប្រាស់ ៖

១. Carbon ខ្មៅចំនួន ៥លានតោន ដែលជាផលិតផលដុតកំទេចអ្វីៗទាំងអស់ នឹងហោះចូល
អាកាស។ Carbon ខ្មៅ នឹងស្រូបយកកំដៅពីព្រះអាទិត្យមួយចំនួនធំ ធ្វើឱ្យកំដៅផែនដីធ្លាក់ចុះ។
Carbon ខ្មៅ ក៏អាចធ្លាក់មកផែនដី តាមរយៈទឹកភ្លៀង។

២. ១ឆ្នាំក្រោយមក កំដៅជាមធ្យមរបស់ផែនដី នឹងថយចុះ ២អង្សា ហើយ ៥ឆ្នាំបន្ទាប់ នឹងថយចុះ
៣អង្សា ធៀបនឹងមុនពេលសង្គ្រាមកើតឡើង។ ២០ឆ្នាំក្រោយមក កំដៅផែនដីនឹងកើនឡើង ១
អង្សា។

៣. ៥ឆ្នាំបន្ទាប់ពីសង្គ្រាមកើតឡើង កម្រិតទឹកភ្លៀងជាមធ្យមនឹងថយចុះ ៩% ធៀបនឹងធម្មតា។ ២៦
ឆ្នាំក្រោយការប្រយុទ្ធគ្នា ទឹកភ្លៀងនឹងតិចជាង ៤,៥% ធៀបនឹងមុនសង្គ្រាម។

៤. ពីឆ្នាំទី ២ ដល់ឆ្នាំ ទី ៦ ក្រោយសង្គ្រាម រដូវដាំដុះនឹងត្រូវបាត់បង់ ពី ១០ ទៅ ៤០ថ្ងៃ យោងទៅ
តាមតំបន់។

៥. ជាតិគីមីរបស់ Carbon ខ្មៅ នឹងស៊ីស្រទាប់ ozone របស់ផែនដី។ ៥ឆ្នាំ ក្រោយសង្គ្រាម ស្រទាប់
ozone នឹងស្ដើងជាងបច្ចុប្បន្ន ពី ២០ ទៅ ២៥% ។

៦. ស្រទាប់ ozone ដែលស្ដើង ធ្វើឱ្យស្រទាប់ការពារផែនដីត្រូវថយចុះ ហើយកម្រិតនៃកាំរស្មីរបស់ព្រះអាទិត្យនឹងធ្វើឱ្យមនុស្សត្រូវឈឺច្រើន ដូចជាជម្ងឺមហារីកស្បែកជា​
ដើម។ល។

៧. នៅក្នុងការពិសោធមួយ កាលពីឆ្នាំ ២០១៣ បង្ហាញថា សង្គ្រាមនុយក្លេអែរ នឹងបណ្ដាលឱ្យ
មនុស្សជាង ២ពាន់លាននាក់ត្រូវស្លាប់ដោយសារគ្រោះអត់ឃ្លាន ក្រោយពី គ្រាប់បែកនុយក្លេអែរ
១០០គ្រាប់ ត្រូវបានទម្លាក់។

គោលបំណងនៃការសិក្សាស្រាវជ្រាវនេះ គឺដើម្បីអំពាវនាវឱ្យបណ្ដាប្រទេស ឈប់អភិវឌ្ឍអាវុធនុយ
ក្លេអែរ។ បច្ចុប្បន្ន គ្រាប់បែកនុយក្លេអែរ ប្រហែលជា ១៧.០០០គ្រាប់ កំពុងត្រូវបានគេរក្សាទុក នៅ
គ្រាប់កន្លែងលើផែនដី៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: nuclear black Carbon nuclear war