យានយន្ដ៖ រថយន្ដម៉ូតទំនើបមួយគ្រឿង ម៉ូដែល Lamborghini បើកបរដោយយុវជន វ័យ២៤ ម្នាក់ បានបង្កគ្រោះថ្នាក់ចរាចរយ៉ាងធ្ងន់ធ្ងរ ខណៈដែលស្លាប់មនុស្សម្នាក់ នឹងរបូសពីរនាក់ ប៉ុន្ដែសម្រាប់អ្នកបើកបរ មិនបានកើតអីធ្ងន់ធ្ងរនោះទេ ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា លើកំណាត់ផ្លូវ Kerta Jaya ក្នុងប្រទេសឥណ្ឌូនេស៊ី ។
យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន ngokos បានឲ្យដឹងថា រថយន្ដ Lamborghini Gallardo Super Trofeo Stradale ពាក់ស្លាកលេខ B 2258 បើកបរដោយបុរសឈ្មោះ Wiyang Lautner វ័យ ២៤ឆ្នាំ បានបើកប្រណាំងគ្នាជាមួយ រថយន្ដមួយគ្រឿងទៀត ម៉ូដែល Ferrari ក្នុងល្បឿមួយ ដែលត្រូវបានគេកំណត់ ដឹងថាពី ៧០-៨០ គ.ម/ម៉ ក្នុងតំបន់ទីប្រជន ខណៈដែល កំពុងបើកបរ ម្ចាស់រថយន្ដ បានបាត់បង់ស្មារតី លើការគ្រប់គ្រង ក៏រេចង្កូតជ្រុលទៅបុក អ្នកលក់តាមជើងថ្នល់ បង្កឲ្យស្លាប់ម្នាក់ និងរបួសដល់ទៅ ២នាក់ ហើយរថយន្ដក៏មិនទាន់អស់ល្បឿន ក៏ទៅបុកដើមឈើ ធ្វើឲ្យម្ចាស់រថយន្ដរបួស ។ ប៉ូលីសមូលដ្ឋាន មានការសង្ស័យ ពីស្ថានភាពអ្នកបើកបរ ក៏យកទៅពិនិត្យរកមើលជាតិស្រវឹង នឹងថ្នាំញៀន ប៉ុន្ដែមិននោះទេ។
ទស្សនាវីដេអូខាងក្រោម៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ngokos