ព័ត៌មានកីឡា៖ អតីតកីឡាករបាល់ទាត់ David Beckham បានចូលមកទឹកដីប្រទេសចិន ដោយបង្ហាញពីសមត្ថភាព ជំនាញផ្ទាល់ដល់ក្រុមយុវជន មុនពេលដឹកនាំពួកគេឲ្យឈានទៅដល់ការចូលរួមវគ្គខ្លីនៃការហ្វឹកហាត់ ខណៈពេលនោះផងដែរ ក៏ជាឱកាសនៃការធ្វើដំណើរផ្សព្វផ្សាយពីអាជីវកម្មផ្ទាល់ខ្លួនចុងក្រោយរបស់គាត់ទៀតផង។
ក្រោយពីបានដកខ្លួនចេញពីអាជីពជាកីឡាករ David Beckham ស្ទើតែផុតមហិច្ឆិតាជាកីឡាករទៅហើយ ប៉ុន្ដែចំពោះការហ្វឹកហាត់នៅមិនទាន់លុបចេញពីជីវិតគាត់ទេ តួយ៉ាង ខណៈពេលមកកាន់ទឹកដីអាស៊ីពេលនេះ រួបគាត់បានដឹកនាំការហ្វឹកហាត់វគ្គខ្លី ដល់យុវជនមួយក្រុម ក្នុងទឹកដីម៉ាកាវ ប្រទេសចិន។
ក្រោយពេលមកកាន់ម៉ាកាវ គាត់បានចំណាយពេល ១ ថ្ងៃដើម្បីធ្វើកិច្ចសំណេះសំណាលជាមួយម្ចាស់ផ្ទះ និង ចុះហត្ថលេខាលើអាវយឺត ជាពិសេសបានថត និង បង្ហោះរួបភាពជាច្រើន។
ស្របពេលមកកាន់ទីនោះ Beckham ក៏បានធ្វើការផ្សព្វផ្សាយពីផលិតផលរបស់គាត់ គឺស្រា Haig Club វីស្គី របស់ប្រទេសស្កត់លែន។ កន្លែងដែលគាត់បានធ្វើដំណើរទៅក៏មានប្រទេសកូរ៉េខាងត្បួង ផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror