(កាណាដា)៖ ស្ត្រីជនជាតិកាណាដាម្នាក់ឈ្មោះ Sophie Violene Dauvois បានប្រាប់ប៉ូលីសថា នាងត្រូវបុរសម្នាក់វាយចំកណ្តាលមុខបន្ទាប់ពីនាងមិនព្រមឲ្យលុយធីបពេលដែលសុំថតរូបជាមួយគេ។
តាមហេតុការណ៍ឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនដៃដល់អាយុ២៤ឆ្នាំឈ្មោះ Jermaine Himmelstein បានឈរកាន់ស្លាកសញ្ញាមួយដែលមានពាក្យថា Free Hugs នៅឯ Times Square ដែលពេលនោះស្ត្រីរងគ្រោះអាយុ២២ឆ្នាំបានដើរទៅឃើញក៏សុំជននេះថតរូបជាមួយ ស្រាប់តែគេស្រែកទារលុយដល់ទៅ៣ដង ប៉ុន្តែស្ត្រីរងគ្រោះមិនឲ្យទើបនាងត្រូវ Himmelstein ស្ទុះមកវាយចំ មុខតែម្តង។
បុរសបង្កហេតុត្រូវប៉ូលីសឃាត់ខ្លួនដោយចោទប្រកាន់ពីបទចោរកម្មនិងប្រព្រឹត្តសកម្មភាពបោកប្រាស់តែជននេះអះអាងថា ខ្លួនឈរកាន់ស្លាក Free Hugs ដើម្បីធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ល្អតែទង្វើពិតរបស់គេបែរជាក្លាយជាការជម្រិតទារប្រាក់ពីអ្នកដំណើរទៅវិញទើបត្រូវប៉ូលិសចាប់ខ្លួន៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង