យល់ដឹង៖ មនុស្សជាច្រើននៅតែយល់ថា នៅក្នុងវ័យ ៥០ រឿងផ្លូវភេទរបស់ស្ដ្រីនឹងមក
ដល់ផ្លូវទាល់ច្រក និងបាត់បង់អារម្មណ៍ទាំងស្រុង ប៉ុន្ដែ ពួកគេបានយល់ច្រលំ។ ថ្មីៗនេះ
បញ្ហាខាងលើ ត្រូវបានស្រាវជ្រាវដោយក្រុម អ្នកវិទ្យាសាស្ដ្រអង់គ្លេស ដែលមានការចូល
រួមរបស់ស្រ្ដីវ័យចាប់ពី ៤៩ឆ្នាំឡើងទៅ ចំនួនជាង ២០ពាន់នាក់។ ក្នុងចំណោមពួកគេគឺ
មានប្រមាណជា ៨០% ទទួលស្គាល់ថា ជីវិតផ្លូវភេទរបស់ពួកគេ មានភាពខ្លាំងក្លា ក្នុងវ័យ
ចាប់ពី៤០ ដល់ ៥០ឆ្នាំ។
ពួកគេគាត់យល់ថា នេះគឺជាដំណាក់កាលដ៏សំខាន់មួយរបស់ជីវិតស្ថានភាពនៃការស្រើប
ស្រាល កាន់តែមានខ្លាំងឡើង។ ស្ដ្រីភាគច្រើន ក្នុងវ័យនេះ តែងតែដឹងច្បាស់អំពីប្រការនេះ
ប៉ុន្ដែពួកគាត់មិនបានបង្ហាញការពិតនោះទេ ដោយសារតែកត្តាសិលធម៌។ក្រុមអ្នកវិទ្យាសា
ស្ដ្រ យល់ថា នៅក្នុងវ័យកណ្ដាលនេះ ស្ដ្រីមានការដឹងច្បាស់នូវប្រការអស្ចារ្យនៃជីវិតផ្លូវ
ភេទ។ វានាំមកនូវអារម្មណ៍ពេញចិត្តជាងកាលពីនៅក្មេង។
អ្នកស្រាវជ្រាវបានពន្យល់ថា នៅក្នុងវ័យនេះ ស្ដ្រីដឹងច្បាស់ថា ខ្លួនចង់បានអ្វី នៅក្នុងបន្ទប់
គេងពួកគេមិនមានការខ្មាសអៀននោះដែរ នៅពេលនៅតែពីរនាក់។ ស្ថានភាពសេដ្ឋកិច្ច
និងការងារមានស្ថេរភាព ក៏ជួយអោយស្ដ្រីមានភាពជឿជាក់ក្នុងរឿងស្នេហា ដៃគូស្នេហារ
បស់ពួកគេក៏អាចណាត់ជួបនៅទីណាក៏បាន ហើយពួកគេក៏អាចស្លៀកពាក់ថ្លៃថ្នូ និងគួរ
អោយចាប់អារម្មណ៍។
ចំពោះស្ដ្រីដែលតែងតែមានបញ្ហា “លើគ្រែ” ដោយសារតែ ការមករដូវមិនទៀង។ នេះគឺជា
មូលហេតុនៃការផ្លាស់ប្ដូរផ្នែករូបរាង ផ្លូវចិត្ត និងមនោសញ្ចេតនា។ កម្រិតនៃអ័រម៉ូន អេស្ដូ
ជេន ថយចុះ បណ្ដាលអោយប្រដាប់ភេទស្ងួត ងាយរងការឈឺផ្សា ពេលរួមភេទ ធ្វើអោយ
អារម្មណ៍ផ្លូវភេទថយចុះ ដោយសារបានឈានដល់ការចាប់ផ្ដើមនៃដំណាក់កាលអស់រដូវ។
ចូរទៅជួបគ្រូពេទ្យដែលមានជំនាញផ្នែកផ្លូវភេទ ប្រសិនមានបញ្ហាលំបាកណាមួយ ក្នុងរឿង
លើគ្រែ នៅមុនពេលបញ្ហានោះ មិនទាន់ដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលអាចធ្វើអោយជីវិតផ្លូវ
ភេទត្រូវខូចខាត៕
ដោយ៖ នារី
ប្រភព៖ glamour