CamNews

តារា 

Pancake ត្រូវមិត្តប្រុសអោបយ៉ាងចាស់ដៃ នៅក្នុងសមុទ្រ

តារាថៃ ៖ តារាស្រីរាងខ្ពស់ស្រលះ និងជានារីម្នាក់ដែលចូលចិត្តជួយការងារសប្បុរសធម៍នាង Pancake បានធ្វើឲ្យប្រជាជនអទ្ទះសារចង់ដឹងថា ពេលណាទើបនាងសម្រេចចិត្តរៀបការ ព្រោះឃើញផ្អែមល្អែមនឹងគ្នាខ្លាំងពេក ជាពិសេសមួយរយៈពេលនេះតែម្តង ។      

គួរបញ្ជាក់បានឲ្យដឹងថា​ នាង Pancake និងក្រុមគ្រួសាររួមទាំង មិត្តប្រុសជាទីស្រលាញ់ បានដឹកដៃគ្នាទៅលេងនៅឯមហាសមុទ្រដ៍ធំមួយរបស់ប្រទេសឥណ្ឌា ដែលស្ថិតនៅក្នុងប្រទេស Maldive កាលពីពេលថ្មីៗនេះ ។ នៅក្នុងវិស្សមកាលដ៏អស្ចារ្យនេះមានអ្នកនិយមលេងអិនធីណិតជាច្រើន ក៏បានសង្កេតឃើញនាង Pancake ត្រូវមិត្តប្រុសអោបយ៉ាងចាស់ដៃ នៅក្នុងសមុទ្រនោះ ហាក់បីដូចជាបង្កើតភាពផ្អែមល្អែមកាន់តែខ្លាំង ប៉ុន្តែនៅមិនទាន់បានបង្ហើបរឿងរៀបការនៅឡើយទេ ។ 

តែទោះបីជាយ៉ាងណាក៏ដោយចុះ Fans ទាំងអស់របស់នាង Pancake នឹងសង្ឃឹមថា នាងនឹងមានដំណឹងល្អជាមួយមិត្តប្រុសក្នុងពេលឆាប់ៗនេះ ៕

-ចុចអាន ៖ ឈុតដ៍សិចសុីនិងកម្ររបស់នាង Pancake ជាមួយមិត្តប្រុស ទាក់ទាញការចាប់អារម្មណ៍ខ្លាំង












ប្រែសម្រួល ៖ គន្ធា


ប្រភព ​៖ kapook


Tags: Pancake