CamNews

ភាពយន្ត 

ផលិតកម្ម Marvel នាំអ្នកទាំងអស់គ្នាមកជួបនឹងវីរៈបុរសថ្មី Doctor Strange (Trailer Inside)

រឿង Doctor Strange ដែលមានហ្វេនជាច្រើនកំពុងរង់ចាំទស្សនាឥឡូវនេះមានចាក់បញ្ចាំងជាលក្ខណៈ 3D និង 4DX នៅគ្រប់រោងភាពយន្តហើយ។ រឿងនេះនិយាយអំពីវេជ្ជបណ្ឌិត Stephen ​ Strange  ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យគាត់មានរបួសដៃហើយជាមូលហេតុដែលធ្វើឲ្យជីវិតរបស់គាត់មានការផ្លាស់ប្តូរយ៉ាងខ្លាំង។​ គាត់បានទៅព្យាបាលរបូសនោះនៅក្នុងកន្លែងកំបាំងមួយ ជីវិតរបស់ Doctor Strange នៅទីនោះបានឆ្លងកាត់នូវរឿងជាច្រើនដែលយើងមិនអាចនឹកស្មានដល់  មិនយូរប៉ុន្មានគាត់ត្រូវបានជ្រើសរើសឲ្យក្លាយជាមនុស្សម្នាក់ធ្វើការការពារពិភពលោកពីបិសាច និងបានក្លាយជាគ្រូមន្ដអាគមដែលមានឥទ្ធិពលមួយរូបផងដែរ។

 

ដូចដែលដឹងរួចមកហើយថារឿង Doctor Strange ជារឿងរបស់ផលិតកម្ម Marvel ដែលបានផលិតនូវរឿងវីរៈបុរសជាច្រើនដូចជា Captain America, Thor, Iron Man ជាដើម។  Doctor Strange នេះគឺជាវីរៈបុរសថ្មីមួយរបស់ Marvel ដែលជាហេតុធ្វើឲ្យហ្វេនជាច្រើនមានអារម្មណ៍រំភើបនៅពេលបានទស្សនារឿងនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺរឿង Doctor Strange ត្រូវបានគេទាយថានឹងរកចំណូលបានរហូតដល់ 70 លានដុល្លារនៅក្នុងថ្ងៃចាក់បញ្ចាំងដំបូងច្រើនជាងរឿង   Ant-Man, Thor និង Captain America: The First Avenger កាលពីភាគមុនដំបូងទៅទៀត។ ចំណូលដែលរកបានពីការលក់សំបុត្ររឿង Doctor Strange  នេះនៅតែបន្តកើនឡើងយ៉ាងលឿន ក៏មិនខុសគ្នាពីប្រទេសកម្ពុជាដែលដែលមានហ្វេនមួយចំនួនធំទៅទិញសំបុត្រមុនថ្ងៃចាក់បញ្ចាំងទៅទៀត ដោយសារតែសំបុត្រ Doctor Strange លក់អស់យ៉ាងលឿននៅគ្រប់រោងភាពយន្ត ដូច្នេះកុំភ្លេចទិញសំបុត្រទស្សនារឿងនេះទាំងអស់គ្នា។

-បះសក់ជាមួយនឹងរឿងDoctor Strange កាលពីថ្ងៃទី២៩នៅឯរោងភាពយន្ត Major Cineplex by Cellcard

 

ចុចទីនេះដើម្បីទស្សនា trailer


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។



ប្រភព ៖ Westec Media Limited


Tags: Westec Movie Eddie The Eagle The Conjuring 2 Doctor Strange