CamNews

តារា 

រឿងរ៉ាវដ៏ល្វីតជូរចត់ ៥ យ៉ាង របស់នាង Pat Napapa ដែលអ្នកមិនធ្លាប់ដឹង

តារាថៃ ៖ តារាស្រីរូបស្រស់របស់ប្រទេសថៃ នាង Pat Napapa បានធ្វើឲ្យលាក់បាំង និងរឿងរ៉ាវដ៏ល្វីតជូរចត់របស់នាងជាយូរណាស់មកហើយ ដែលរឿងទាំងអស់គ្នាត្រូវបានបែកធ្លាយកាលពីពេលថ្មីៗនេះ ។ 

នាង  Pat Napapa ដែលជាតារាសម្តែងនៅក្នុងប្រទេសថៃរូបនេះ ត្រូវបានគេហទំព័រផ្លូវការរបស់ប្រទេសថៃ ទម្លាយរឿង ៥ យ៉ាង បូករួមទាំងរឿងរ៉ាវល្វីតជូរចត់ ដែលក្រុមអ្នកគាំទ្រមិនធ្លាប់ដឹងអំពីរូបនាងថែមទៀតផង ។ 

-ចុចអាន ៖ នាង Pat សប្បាយចិត្តខ្លាំង ក្រោយពីមានផ្ទៃពោះមុនរៀបការ ដល់ទៅ ៤ ខែ ជាមួយក្មេងប្រុសបង្ហោះម៉ូតូម្នាក់

១. តារាស្រីរូបនេះបានចាប់ផ្តើមចូលក្នុងវិស័យសិល្បៈកាលពីពេលនាងនៅអាយុ ១១ ឆ្នាំ ។ ដំបូងនាងត្រូវបានគេឲ្យចូលថតរូប និងថតជា MV បទ (Kid Teung Mai Way Lah Tee Tur Taxi) ក្រោយមកបទនេះក៏ធ្វើឲ្យមនុស្សមួយចំនួនស្គាល់រូបនាង ។ 


២. កាលពីពេលដែលសិល្បៈជាលើកដំបូងនាង Pat មិនមានសម្រស់ស្រស់ស្អាតដូចពេលបច្ចុប្បន្ននោះទេ ដូច្នេះទើបធ្វើឲ្យមនុស្សជាច្រើនគិតថា នាងបានធ្វើការវះកាត់កែសម្ជស្ស ប៉ុន្តែការពិតទៅតារាស្រីរូបនេះ មិនបានវះកាត់អីទេ គ្រាន់តែចាក់ថ្នាំម្ស៉ាងដែលមានឈ្មោះថា (Botox) ចឹងហើយទើបនាងស្រស់ស្អាតជាងមុនពេលចូលសិល្បៈ ។  


៣. នាង Pat ខូចចិត្តខ្លាំងក្រោយពីឪពុកលាចាកលោក ដោយសារជម្ងឺមហារីក ធ្វើឲ្យនាងប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង ហើយសព្វថ្ងៃនេះមាននៅសល់តែម្តងតែប៉ុណ្ណោះ ។ 


៤. តារាស្រីរូបនេះគឺជាកូនស្រី កតញ្ញូម្នាក់ដែលខិតខំប្រឹងធ្វើការ នឹងប្រឈមមុខគ្រប់បញ្ហា ហើយមិនថាមានរឿងអ្វីកើតឡើងទេ នាងតែងតែរឹងមាំ និងជំនះរាល់គ្រប់ឧបសគ្គទាំងអស់ ដើម្បីគ្រួសារ និងអនាគតរបស់នាង ។ 


៥.  មិនថាការងារសិល្បៈមានការមមាញឹកយ៉ាងណាឡើយ តារាស្រីរូបនេះនៅតែឆ្លៀតពេលវេលាមកមើលថែម្តាយដែលកំពុងតែមានជម្ងឺយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ sanook


Tags: Pat Napapa