CamNews

កីឡាអន្តរជាតិ 

Cluj – Man United: Van Persie ជួយ Man United សារជាថ្មី

Van Persie បានលេងយ៉ាងល្អក្នុងការប្រកួត Champion League យប់រំលងអាធ្រាត្រ
ថ្ងៃនេះ
ដោយបានជួយ Man United យកឈ្នះគូប្រកួត។

ក្រោយពីសម្លេងកញ្ចែបើកការប្រកួតបន្លឺឡើងមិនយូរប៉ុន្មានផង Man United បានទទួលការមិន
សប្បាយចិត្តភ្លាមដោយត្រូវបានគូប្រកួតនាំមុខមួយគ្រាប់មុន រកបានដោយកីឡាករ Kapetanos
នៅនាទីទី14។ ពេលនោះ Man United បានធ្វើការវាយសំរុកខ្លាំងជាងមុន ហើយក៏រកបានគ្រាប់
បាល់ស្មើមួយវិញដោយកីឡាករ Persie នៅនាទីទី28 ។

Persie លេងបានយ៉ាងល្អ ជួយ Man United ទទួលបានជ័យជំនះ

ចូលដល់តង់ទី2, Rooney បានបោះបាល់យ៉ាងល្អដល់ Persie ស៊ុតបាល់បញ្ចូលទីបានសំរេច
គ្រាប់បាល់ទី2 ឲ្យ Man United នៅនាទីទី49។ ចាប់ពីពេលនោះមក Man United បានបន្ថយ
ល្បឿននៃការប្រកួត ហើយចុងក្រោយក៏ការពារបានសំរេចជ័យជំនះ ក្នុងលទ្ធផល(2-1)។

វីដេអូ Highlight Goals រវាង Cluj vs Man United

លទ្ធផល៖ Cluj – Man United (1-2)
រកគ្រាប់បាល់បានដោយ៖ Kapetanos 14' - Persie 28', 49'
កីឡាករចូលរួមប្រកួត៖
Cluj: Mario Felgueiras; Sepsi, Cadu, Rada, Ivo Pinto; Sougou, Aguirregaray, Muresan,
Camora; Rafael Bastos, Kapetanos.
MU: De Gea, Rafael, Ferdinand, Evans, Evra, Anderson, Fletcher, Cleverley, Rooney,
Hernandez, Van Persie.

ដោយ៖ សិលា
ប្រភព៖ 24h


Tags: van persie Man United cluj football sport