ស្ទើរតែមិនគួរអោយជឿ៖បុរសជនជាតិចិនម្នាក់ ត្រូវបានរកអោយឃើញថា នៅបន្តរស់រានមានជីវិត ក្រោយពីប៉ុនប៉ងធ្វើអត្តឃាត បរាជ័យ ក្នុងការតាំងខ្លួន ធ្វើជាចំណីសត្វខ្លា កំណាចមួយគូ នេះបើ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស channelnewsasia ។
យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន Chengdu Business Daily អះអាងអោយដឹងថា បុរសខាង លើមានឈ្មោះថា Yang Jinhai វ័យ ២៧ឆ្នាំ បើតាមរបាយការណ៍ សរបញ្ជាក់អោយដឹងថា គាត់បាន ឡើងទៅលើដើមឈើ និងលោតចូលទៅក្នុងរបងការពារសត្វខ្លា កំណាច នៅឯសួនសត្វ Chengdu Zoo ខេត្ត Sichuan ប្រទេសចិន ។
បញ្ជាក់ ៖ ខាងលើនេះ គ្រាន់តែជារូបភាព ឯកសារតែប៉ុណ្ណោះ
ក្រុមអ្នកទស្សនា ពិតជាមានភាពស្រឡាំងកាំងជាខ្លាំង ខណៈពេលដែលបានឃើញលោក Yang ព្យាយាមបញ្ចេញសកម្មភាព ល្បួងអោយសត្វខ្លា ស៊ីគាត់ ក្នុងរយៈពេលដល់ទៅ ២០ នាទី ចាប់គិត ពីគាត់លោតចូលទៅក្នុង របាំងការពារសុវត្ថិភាព ។ លោក Yang បានផ្តល់ជាកិច្ចសម្ភាសន៍អោយ ដឹងថា ខ្ញុំពិតជាចង់អោយពួកវាស៊ីខ្ញុំណាស់ ហើយខ្ញុំពិតជា មិនតប ត នោះទេ តែដឹងអីថា ក្រោយ ពីមានការហែកខ្ញាំ ពីខាងក្រោយខ្នងគាត់ រំពេចនោះ ខ្លាបែរជាមិន ខ្ចីស៊ីគាត់ទៅវិញ ។
ភ្លាមៗនោះ ក៏មានបទអន្តរាគមន៍ ពីសំណាក់បុគ្គលិកសួនសត្វ ដោយបានធ្វើអោយស្ថានការណ៍ ស្ថិតនៅក្រោមការគ្រប់គ្រង រួចធ្វើការជួយសង្គ្រោះ លោក Yang ដោយនៅក្នុងនោះ គាត់បានទទួល រងរបួស ១៦ កន្លែង ។ បើតាមរបាយការណ៍ លោក Yang គឺជាមនុស្សរោគចិត្ត ពោល ជាមនុស្ស មានសតិមិនល្អ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia