CamNews

យល់ដឹង 

សកម្ម​ភាពបែបណា បញ្ជាក់​ថា មិត្ត​ប្រុស​កំពុង​កុហកអ្នក?

បើអ្នកមិនប្រាកដក្នុងចិត្តថា គូស្នេហ៍របស់អ្នកកំពុងកុហក ឬក៏អត់ក្នុងរឿងអ្វីមួយ អ្នកអាចធ្វើការសង្កេតលើកាយវិការគេដូចខាងក្រោម៖

០១) ចាប់ផ្នែកផ្សេងៗរបស់រាងកាយ
ដូចជាចាប់កាន់ច្រមុះ ចាប់ត្រចៀកត្រដុសបំពង់កជាដើម ។ បើជួបកាយវិការបែបនេះ ជាសញ្ញាបញ្ជាក់ថា គេកំពុងលៃលករកពាក្យ កុហកអ្នកហើយ។

០២) ក្រលៀសភ្នែកទៅមក
នេះជាការបង្ហាញថា គេកំពុងនឹកគិតយ៉ាងខ្លាំងដើម្បីរកពាក្យពេចន៍មកដោះសារ ។

០៣) ទុចសម្តីសិនមុននឹងឆ្លើយ
ជាមនុស្សដែលនិយាយការពិត មិនទុចសម្តីទេ ព្រោះមិនត្រូវការគិតអ្វីហើយ តែងឆ្លើយមិនរដិបរដុប។

០៤) គំហកដាក់
នៅសុខៗស្រាប់តែគេគំហកដាក់ ដែលជាការមិនគួរសោះ។ ការធ្វើបែបនេះ ក៏ព្រោះគេត្រូវការលុបបំបាត់ ការពិតហើយការគំហក នេះគឺដើម្បីកុំឲ្យអ្នកសួរបន្តទៅទៀត។

០៥) ប៉ប្រិចភ្នែកញឹកញាប់
មនុស្សដែលកុហក់តែងប៉ប្រិចភ្នែកញឹកញាប់ ព្រោះថាកេត្រូវការបិតបាំង ការពិតដែលត្រូវបញ្ចេញមកតាមក្រសែភ្នែក។

០៦) ដៃនៅមិនស្ងៀម
សង្កេតមើលឲ្យច្បាស់មនុស្សដែលកុហក ដៃតែងតែនៅមិនស្ងៀមទេគឺ ចាប់កាន់នេះ ចាប់កាន់នោះ គ្រប់ពេលវេលា៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips Chinese Hot news Breaking news