CamNews

សម្រស់ 

ព្យាបាលស្លាកស្នាមលើស្បែក ដោយបន្លែផ្លែឈើស្រស់

ស្លាកស្នាម នៅលើស្បែកដែលបង្កឡើងដោយមុន ឬរបួសជាដើម គឺជាបញ្ហាមួយការព្រួយបារម្ភ
របស់មនុស្សទូទៅ ជាពិសេសគឺស្រីស្អាត។ ប្រសិនមានស្លាកស្នាម ហើយចង់ស្វែងរកវិធីបែប
ធម្មជាតិដើម្បីបំបាត់វា អ្នកគួរតែអានអត្ថបទនេះ។

ទឹកឃ្មុំសុទ្ធ

ទឹកឃ្មុំសុទ្ធក៏ជាប្រភពបំប៉នមួយដ៏អស្ចារ្យ សម្រាប់ជួយព្យាបាលស្នាមដែលកើតពីមុន។ អ្នក
គ្រាន់តែកំដៅទឹកឃ្មុំឱ្យក្ដៅបន្ដិច ហើយលាបទៅលើស្បែកដែលមានបញ្ហា និងម៉ាស្សាថ្នមៗ
ប្រហែល ៣០នាទី រួចលាងសម្អាតដោយទឹកក្ដៅ។

ផ្លែប៉េងប៉ោះទំស្រស់

នៅក្នុងផ្លែប៉េងប៉ោះ មានផ្ទុកវីតាមី A ច្រើន ដូច្នេះវាមានប្រសិទ្ធិភាពក្នុងការព្យាបាលស្លាក
ស្នាមដែលកើតឡើងដោយសារមុន។ វីតាមី A ធ្វើឱ្យមានតុល្យភាពនៃការផលិត sebum ព្រម
ទាំងអាចទប់ទល់នឹងអ៊ុកស៊ីតកម្មបានល្អ។ ចូរហាន់ប៉េងប៉ោះជាបន្ទះស្ដើងៗ រួចបិទទៅលើមុខ
ទុកឱ្យបាន ១៥ ទៅ ២០នាទី។

ពងមាន់.ស

លាបទឹកពងមាន.ស ទៅលើស្បែកដែលមានស្លាកស្នាម ទុក ៣០នាទី ទើបលាងជម្រះ បន្ទាប់
មក អ្នកនឹងបានឃើញប្រសិទ្ធិភាព ព្រោះថា ស៊ុត.ស មានប្រយោជន៍ក្នុងការបំប៉នស្បែក។

ទឹកតែបៃតង

ចូរយកតែបៃតង កិនឱ្យម៉ត់យកទឹក រួចប្រើសំឡីជ្រលក់ទឹកតែនោះ ហើយត្រដុះ និងច្របាច់
ទៅលើកន្លែងមានស្លាកស្នាម។ ធ្វើបែបនេះ ក៏អាចជួយកាត់បន្ថយស្នាមទាំងនោះបាន។

ទឹកក្រូចឆ្មារ

នេះគឺជាវិធីមួយអាចជួយកាត់បន្ថយស្លាកស្នាមបានយ៉ាងល្អ។ ជាងនេះ វាមានភាពងាយស្រួល
ក្នុងការស្វែងរក។ ទឹកក្រូចមានតួនាទីដូចទៅនឹងសារធាតុខាត់មួយបែប ដូច្នេះការប្រើទឹកក្រូច
ដើម្បីបំបាត់មុន គឺជាការប្រសើរ។ ប៉ុន្ដែអ្នកក៏មិនត្រូវប្រើច្រើននោះដែរ ដោយសារតែជាតិអាស៊ីត
នៅក្នុងទឹកក្រូច អាចបង្កផលវិបាកខ្លះដល់ស្បែក។

ផ្លែចេកទំ

កិនចេកទុំមួយផ្លែឱ្យម៉ត់ រួចហើយបិទទៅលើស្លាកស្នាម។ បិទរួចទុកក្នុងរយៈពេល ៧នាទី
ទើបលាងសម្អាតដោយទឹកត្រជាក់។ សារជាតិនៅក្នុងចេក នឹងធ្វើឱ្យស្បែកបានតឹងជាងមុន
ជួយកាត់បន្ថយស្លាកស្នាម។

ខ្ទឹម.ស

ចិតខ្ទឹម.ស ជាចំណិតស្ដើងៗ រួចបិទលើស្លាកស្នាម ទុកចោលរយៈពេល ១៥នាទី ទើបលាង
ជម្រះដោយទឹកស្អាត។



ដោយ ៖ តារា
ប្រភព ៖ TS/TCLD


Tags: Treatment Scars fruit banana galic lemon tea tomato beauty scars