ស្ទើរតែមិនគួរអោយជឿ ៖ គួរបញ្ជាក់ថា ខាងក្រោមនេះ គឺជាវីដេអូ ស្តែងអោយឃើញ ពីវិនាទី ដ៏ខ្លោច ចិត្តមួយ ខណៈ ស្រ្តីជា ម្តាយ ចិត្ត អប្រិយ៍ យកកូនតូច ដែលទើបតែនឹងកើតនោះ ទៅបោះចោល ដោយទុកគេនៅតែឯង មានរយៈពេលដល់ទៅ ១២ ម៉ោងពេញ មុនពេលបុរសម្នាក់ ប្រទះឃើញនិង រើសយកទៅ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រអនឡាញ ឡាយឡីក ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ក្មេងតូចរូបនោះ បើនិយាយពី ស្ថានភាព សុខភាពរបស់គេ នៅមានសុខភាពល្អ នៅឡើយ បើទោះជានៅខាងក្រៅតែឯង រយៈពេល ១២ ម៉ោង ពេញក៏ដោយចុះ តែបើលើសពីរយៈពេលនេះ ពុំអាចធានាបាន ក៏ថាបាន ។ គួរបញ្ជាក់ថា វីដេអូ រឿង ហួសចិត្តមួយនេះ បានកើតឡើង រយៈពេល ១៣ ម៉ោងមុននេះ នៅក្នុងប្រទេស ប្រេស៊ីលនេះបើតាម ការអោយដឹង ពីការពណ៌នា ប្រភពព័ត៌មានខាងលើ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិច ទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយឡីក