CamNews

ភាពយន្ត 

ខ្សែភាពយន្ត Guardians ប្រជុំដោយ Hero ស៊េរីថ្មី ពីប្រទេសរុស្ស៊ី ល្អមើលខ្លាំងណាស់ (មានវីដេអូ)


កំពូលវីរបុរសទាំងអស់ សុទ្ធតែមានរាងកាយខ្លាំង និងអំណាចពិសេសៗ។ ប៉ុន្តែមានរឿងរ៉ាវជាច្រើនទៀតដែលយើងប្រហែលមិនដឹង ជាពិសេសគឺវីរបុរសនៅក្នុងរឿង Guardians នេះ ហើយពេលខ្លះកំពូលវីរបុរស ក៏ចង់បានការលើកទឹកចិត្តពីមនុស្សធម្មតាដែរ ដើម្បីមានកំលាំងចិត្តប្រយុទ្ធបន្តទៀត។

Guardians និយាយពីសង្គ្រាមត្រជាក់មួយ ដែលតម្រូវឲ្យអង្គភាពសម្ងាត់ឈ្មោះ "Patriot" បង្កើតក្រុមវីរបុរសមួយ ដែលមានកំពូលវីរបុរសចូលរួមជាច្រើន  ពីសហព័ន្ធសូវៀត។ វីរបុរសនីមួយៗ កើតឡើងដោយសារតែ DNA របស់ពួកគេត្រូវបានបំឡែងដោយអង្គការសំងាត់ដោយផ្ទាល់  ហើយតំណាងឱ្យគុណសម្បត្តិជាតិពិសេសៗរបស់ពួកគេ។ អស់ជាច្រើនឆ្នាំ វីរបុរសទាំងអស់បានលាក់អត្តសញ្ញាណខ្លួន តែនៅពេលមានបញ្ហា គឺពួកគេចេញមកដោះស្រាយ។ រឿងនេះដឹកនាំដោយលោក Sarik Andreasyan ដែលមានការចូលរួមសម្តែងដោយ តារាសម្តែងល្បីៗដូចជា Anton Pampushnyy សម្តែងជា Arsus, Alina Lanina សម្តែងជា Xenia, Sebastian Sisak សម្តែងជា Ler, Sanzhar Madiev សម្តែងជា Khan ព្រមទាំង Stanislav Shirin សម្តែងជាតួចិត្តអាក្រក់ដ៏សំខាន់ ដែលមានឈ្មោះថា August Kuratov។ ឈុតឆាកប្លែកភ្នែក និងសាច់រឿងដ៏អាថ៍កំបាំងទាំងនេះ នឹងលាតត្រដាងក្នុងរឿង Guardians ដែលចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយជាប្រភេទ2D និង 4Dx។


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។








Tags: Westec Journey to the west 2 Movie Jaikon Guardians