CamNews

ព័ត៌មានអន្តរជាតិ 

ល្បីខ្លាំង រយៈពេល ២៤ ម៉ោងចុងក្រោយ ជាមួយនឹង ខ្សែអាថ៍វីដេអូ ថតបាន​ ភ្នំភ្លើងផ្ទុះ ជិតបំផុត

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា រយៈពេលមិនទាន់ដល់ ៥​ ថ្ងៃផងនោះ​ បេក្ខភាព ខ្សែអាថ៍វីដេអូ ទទួល បានការគាំទ្រ ដោយមានការពេញនិយមខ្លាំង រហូតដល់មានការចុចចូលទស្សនា  បានដល់ទៅ ជិត ៦ លាន ដង ។ គួរបញ្ជាក់ថា វាគឺជាបេក្ខភាព ខ្សែអាថ៍វីដេអូ សរបញ្ជាក់អោយឃើញ ពីទិដ្ឋភាព រួម ស្តីអំពី ការផ្ទុះភ្នំភ្លើង Tavurvur នៅឯប្រទេស  Papua New Guinea ដ៏គួរអោយរន្ធត់ បំផុត ខណៈមានការតាម ប្រមាញ់ថតជាវីដេអូបាន ក្នុងរយៈចម្ងាយជិតបំផុត សឹងតែមិនធ្លាប់មានពីមុខមក  ពីសំណាក់បុរសវ័យ ចំណាស់មា្នក់ឈ្មោះ លោក Philip McNamara វ័យ ៥៨ ឆ្នាំ ជាពលរដ្ឋ រស់នៅក្នុងប្រទេសអូស្រ្តាលីបាន ធ្វើដំណើរកំសាន្ត មកតំបន់ភ្នំភ្លើងខាងលើ ។


ខណៈភ្នំភ្លើង ចាប់ផ្តើមអង្រួនឡើង និងចាប់ផ្តើមផ្ទុះ លោក  McNamara  ជាជាងការរត់ភៀស   ខ្លួនទៅ អោយឆ្ងាយ  គាត់បែរជារុលខិតចូលទៅវិញ ដើម្បី ទទួលបានបទពិសោធន៍ជីវិត ដ៏ រន្ធត់   មិនធ្លាប់មាន ពោលលោកបានសម្រេចជិះទូកទៅកាន់អោយជិត និងផ្តិតយករូបភាពផ្ទាល់តែម្តង ។ ពិតណាស់វាពិត ជារន្ធត់ហើយ ខណៈកម្លាំងផ្ទុះ ពិតជាមានឥទ្ធិពល​ រហូតបានធ្វើអោយ កំអែលភ្នំភ្លើង ជះឡើងក្នុងរយៈ កំពស់ខ្ពស់ និង ឆ្ងាយបំផុត ។


សេចក្តីរាយការណ៍ បញ្ជាក់ថា ករណីផ្ទុះភ្នំភ្លើងមួយនេះ​ បានកើតឡើង កាលពីអំឡុងចុងខែមុនមកម្ល៉េះ ពោលផ្ទុះនៅថ្ងៃទី ២៩ សីហា តែក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ មកទល់នឹងពេលបច្ចុប្បន្នភាពខ្សែ អាថ៍វីដេអូ ពិតជាល្បីល្បាញជាខ្លាំង ខណៈមានការចុះផ្សាយនៅតាមទំព័រមុខសារព័ត៌មានមួយចំនួន៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អេប៊ីស៊ី ស៊ីណេត


Tags: Int news World news Breking news Unt news Asia Asean Papua New Guinea