CamNews

តារា 

ស្រីស្អាត ដេនី ស៊ិចស៊ីខ្លាំង សល់តែអាវទ្រនាប់ និង​ខោលីអូ នោះ "ខ្ញុំ​លែង​ទុកចិត្តប្រុសៗ"

(ភ្នំពេញ)៖ តារាសម្តែងសិចស៊ីមិនចាញ់នារីអ៊ឺរ៉ុប នាង ដេនី ក្រៅពីរង់នូវព្រនង់នៃរិះគន់​ចាក់ស្រោ​ច​ស្ទើ​រងើបមុខមិនរួចរឿង ស្លៀកពាក់បញ្ចេញភាពសិចស៊ីហើយនោះ នាងក៏ត្រូវបានគេស្គាល់ថា ជាតារាស្រីមួយដួងដែលហ៊ឺហា លើការប្រើប្រាស់សម្ភារៈនិយម មិនចាញ់តារាល្បីៗផ្សេងទៀតឡើយ។

យ៉ាងណាមិញ ទោះបីជាតារាស្រីនាង ដេនីធ្លាប់ការរិះគន់ខ្លាំងៗ ពីទស្សនិជនរឿងស្លៀកពាក់សិចស៊ី មិនប្រណីដៃយ៉ាងក៏ដោយ ប៉ុន្តែនាងហាក់ប្រងើយ នៅតែគឃ្លើនធ្វើខ្លួនដូចជា មិនដឹងឮ​។ ផ្ទុយទៅវិញជារឿយៗ ដេនី បែបជាចិត្តសឿងកាន់តែងបញ្ចេញសម្ញែងរូបថត ភាពបង្ហា​ញភាពសិចស៊ី នៅបណ្តាញសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់ដោយមិនញខ្លាចក្រែង ឬញើតការព្រមានរបស់ក្រសួងឡើង។

បែរមកនិយាយ ពីរឿងស្នេហារបស់កញ្ញា ដេនី ឯណេះវិញ កន្លងមកពុំធ្លាប់ត្រូវបាននរណាម្នាក់ដឹងទេថា នាងធ្លាប់មានស្នេហា ឬកំពុងសាងសម្ព័នភាពស្នេហ៍ ជាមួយ​បុរសណាឡើយ។ ប៉ុន្តែស្រាប់​តែថ្មីៗនេះ នាងបានសរសេរបង្ហោះ នៅលើហ្វេសប៊ុកជាសាធារណៈ ដូច្នេះថា «ធ្លាប់ឈឺចាប់ ធ្លាប់ត្រូវគេក្បត់ ធ្វើឲ្យខ្ញុំលែងទុកចិត្ត នឹង​សាកល្បងស្រឡាញ់អ្នកណាទៀត​។ កើតជាមនុស្ស គឺជៀសមិនផុតពីរឿងស្នេហា នឹងការឈឺចាប់ឡើយ តែយើងមិនគួរបិទផ្លូវខ្លួនឯ​ង ព្រោះធ្លាប់បរាជ័យនោះទេ ។ គ្រាន់តែចាំទុកថាកុំស្រលាញ់គេច្រើនជាង ស្រលាញ់ខ្លួនឯង ទោះ​ជាយ៉ាងណា ក៏គ្មានអ្នកណាគេស្រលាញ់យើង ជាងយើងស្រលាញ់ខ្លួនឯងដែរ..»។
តាមរយៈសារនេះ អាចបញ្ជាក់ថា តារាស្រីនាង ដេនី ធ្លាប់ឆ្លងកាត់រឿងស្នេហាឈឺចាប់ និងបែបបាក់ម្តងរួចមកហើយ រហូតធ្វើឲ្យចិត្តរបស់នាង​ មានអារម្មណ៍ខ្លាចរអា ប៉ះចំស្នេហ៍បែបនេះទៀត៕

- អាន ៖ ពូកែរិះគន់ពេក..! ដេននី បង្ហោះរូបអាក្រាត សល់តែអាវទ្រនាប់ និង​ខោលីអូវិញម្តងមើល៍..!



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Denny Star news local news