CamNews

មិនគួរឲ្យជឿ 

អស្ចារ្យ ៖ វីរបុរសស្វា សង្គ្រោះ គូកន ពីការឆក់ខ្សែភ្លើង បានយ៉ាងល្អ ល្បីខ្លាំង លើបណ្តាញសង្គម

ស្ទើរតែមិនគួរអោយជឿ ៖ តាមរយៈខ្សែអាថ៍វីដេអូ ដែលមានចំណងជើងធំៗអោយដឹងថា"នេះហើយទើប ជាមិត្តភាពពិត ស្វាជួយស្វា ពីការឆក់ខ្សែភ្លើង" ទទួលបានការពេញនិយមខ្លាំងបំផុត  នៅតាមប្រព័ន្ធអ៊ិន ធើណេត ជាពិសេស នៅតាមបណ្តាញសង្គមផ្ទាល់តែម្តង ។

គួររំឮកថា តាមសេចក្តីរាយាការណ៍ពីទំព័រ យូធូប ក៏ដូចជា អ័រទេ អោយដឹងថា​ហេតុការណ៍មួយនេះបាន កើតឡើងនៅឯស្ថានីយ៍រថភ្លើង Kanpur ក្នុងទីក្រុង Kanpur ភាគខាងជើង ប្រទេស    ឥណ្ឌា  ពោល ស្វា មួយក្បាលបានរងគ្រោះជាទម្ងន់ បន្ទាប់ពីបានឆក់ខ្សែភ្លើង កម្រិតតង់ស្យុងខ្ពស់ ធ្លាក់តាំងពីលើ មកដល់ ដី ។ រំពេចនោះ អ្វីដែលជាការចាប់អារម្មណ៍នោះគឺ គូកនរបស់វា ពុំបានទៅចោលនោះទេ បែរជាចូលខ្លួន មកជួយរហូតដល់ដឹងខ្លួនវិញ តួយ៉ាង ប្រឹងអង្រួន ខាំ ជ្រមុជចូលទឹក និងធ្វើចលនារហូតទាល់តែដឹងខ្លូន ឡើងវិញ ។ ជ្រាបកាន់តែច្បាស់ ថាតើ ហេតុការណ៍រួមកើតឡើងយ៉ាងណានោះ តាមដានទស្សនាឃ្លីបខ្លី ខាងក្រោមនេះបន្តិចទៅ ៖


ប្រែសម្រួល ៖ កុសល

ប្រភព ៖ យូអូប អ័រទេ


Tags: Asia India Int news Breaking news Unt news Hot news Breaking news Monkey