ព័ត៌មានអន្តរជាតិ ៖ បំណែកសាកសពខ្មោច Mummy ក្នុងនោះ រួមមានដូចជា ស្បែកជើងជាដើម នោះត្រូវបានគេប្រទះឃើញ និងរកឃើញពី ភ្នំទឹកកក Matterhorn ប្រទេស Switzerland ដោយ មានការបញ្ជាក់ និង អះអាង អោយដឹងថា ជាសាកសព អ្នក ឡើងភ្នំជនជាតិ ជប៉ុន ២ រូប ដែល ធ្លាប់បាត់ខ្លួន កាលពី ៤៥ ឆ្នាំមុន។
បញ្ជាក់ ៖ រូបភាព ឯកសារ
តេស្តិ៍ DNA ទៅលើឆ្អឹងដែលបានប្រទះ ឃើញ បញ្ជាក់យ៉ាងច្បាស់ថា ពិតជាឆ្អឹង បុរសឡើងភ្នំ ពីរ នាក់ដែលបាត់ខ្លួនទៅនោះ អំឡុងខែ សីហា ឆ្នាំ ១៩៧០ ។ បំណែកសពខ្មោច Mummy លើកនេះ ត្រូវបានក្រុមការងារប្រទះឃើញ នៅលើភ្នំទឹកកក មានរយៈកំពស់ ២៨០០ម៉ែត្រ កាលពីអំឡុងខែ កញ្ញា កន្លងទៅ ។ គួរបញ្ជាក់ថា របកគំហើញ លើកនេះ គឺជា របកគំហើញចុងក្រោយគេបំផុតនៅ លើភ្នំទឹកកក Matterhorn ដែល មាន រយៈកំពស់ ៤៤៧៨ ម៉ែត្រ ។ បំណែកសពខ្មោច Mummy អាច រកឃើញទៅបាន បន្ទាប់ពីទឹកកក រលាយ ។
ស្ថានកុងស៊ូល ជប៉ុន មាន វត្តមាន នៅក្នុងទីក្រុង Geneva បញ្ជាក់អត្តសញ្ញាណ ខ្មោច Mummy ដែលជាអ្នកបាត់ខ្លួន នៅលើ ភ្នំ ឆ្នាំនោះ ទាំង ២ នាក់ មានឈ្មោះថា Michio Oikawa និង Masa - yuki Kobayashi ទាំង ២ នាក់ មានវ័យ ២២ និង ២១ ឆ្នាំ នៅឆ្នាំ ដែលគេបាត់ខ្លួន ឆ្នាំ ១៩៧០ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី