(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ការកើនឡើងនៃកំដៅផែនដី កំពុងតែជួយប្រភេទមេអំប៉ៅពណ៌ត្នោត ដ៏កំរមួយ ឲ្យរួចពីគ្រោះថ្នាក់នៃការផុតពូជ។នេះបើយោងតាមប្រភពព័ត៌មាន វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
មួយវិញទៀត ការប្រែប្រួលនៃកំដៅផែនដី កំពុងតែធ្វើការគំរាមគំហែងដល់ពពួកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ ដូចជាខ្លាឃ្មុំយក្ស នៅតំបន់ប៉ូលជាដើម។ ក៏ប៉ុន្តែ ចំពោះប្រភេទមេអំបៅពណ៌ប្រផេះ ស្រអាប់របស់ប្រទេសអង់គ្លេសវិញ វាបានធ្វើឲ្យសត្វស្លាបប្រភេទនេះ ធ្លាក់នៅក្នុងស្ថានភាពគ្រោះថ្នាក់ បន្ទាប់មកបានជួយសង្គ្រោះ ពួកវាឲ្យរួចពីការផុតពូជ។
យោងទៅតាមការសិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា បច្ចុប្បន្នប្រភេទមេអំបៅដ៏កម្រ ព្រមទាំងមានពណ៌ត្នោត លាយប្រផេះដ៏ស្រស់ស្អាត រស់នៅក្នុងតំបន់ធំជាងមុន២ដង។ ច្រើនទសវត្សរ៍កន្លងទៅ មេអំបៅប្រភេទនេះ គឺជាមេអំបៅដ៏ពិសេសមួយ ហើយអ្នកអាចមើលឃើញវាបាន នៅតំបន់មួយចំនួនតូចតែប៉ុណ្ណោះ ក៏ប៉ុន្តែបច្ចុប្បន្ន មេអំបៅពណ៌ត្នោតដ៏ស្រស់ចំលែកនេះ ត្រូវបានគេមើលឃើញនៅកន្លែងដីស្រែចំការ គ្រប់ទីកន្លែង។
គួរបញ្ជាក់ដែរថា កាលដែលប្រភេទមេអំបៅនេះ មានពណ៌ចំលែក ដោយសារតែងតែផ្លាស់ប្តូររបបអាហារ របស់វាជាប្រចាំ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង