CamNews

ទិដ្ឋភាពនៅមុខព្រះបរមរាជវាំង កាលពីល្ងាចម្សិលមិញ

កម្មវិធីកាន់ទុក្ខអតីតព្រះមហាវីរក្សត្រ នៅបន្តរហូតគ្រប់ ១ សប្ដាហ៍។ ដោយសារតែយើងឃើញ
នៅតែមានមនុស្សមកអុជធូប បង្ហាញការគោរព និងកាន់ទុក្ខ ដល់អតីតព្រះមហាក្សត្រនោះ យើង
ខ្ញុំបង្ហាញរួបភាពមួយចំនួនពីទិដ្ឋភាពមុខព្រះបរមរាជវាំង។

មនុស្សជួបជុំគ្នា កកកុញនៅមុខព្រះបរមរាជវាំង

ចំពោះស្ថានភាពទូទៅមិនមានភាពមិនប្រក្រតីនោះទេ ចរាចរណ៍ក៏មិនមានការកកស្ទះផងដែរ។
សង្កេតឃើញថាមានបងប្អូនជនរួមជាតិច្រើនដែលបានទៅដុតធូបបង្ហាញការគោរពដល់អតីតព្រះ
មហាក្សត្រ សម្ដេចតា សម្ដេចតាទួត កាលពីល្ងាចម្សិលមិញនេះ ដែលក្នុងនោះសង្កេតឃើញថា
មានគ្រប់វ័យទាំងអស់ ទាំងសិស្សានុសិស្ស និស្សិត មនុស្សវ័យកណ្ដាល និងមនុស្សវ័យចំណាស់។
ដោយឡែកការលក់ដូរក៏នៅតែមាន ហើយក៏ដូចជាមិនបញ្ចុះថ្លៃនោះទេ។

សម្រាប់ពេលព្រឹកថ្ងៃទី ១៩ នេះក៏នៅតែមានមនុស្សទៅគោរពព្រះវិញ្ញាណក្ខន្ធ បន្តផងដែរបើតាម
ព័ត៌មានពីមុខព្រះបរមរាជវាំង បានអោយដឹងថា បច្ចុប្បន្នមានមនុស្សកំពុងស្ថិតនៅទីនោះប្រហែល
ជាង ៣០០ នាក់ ក្នុងនោះមានព្រះសង្ឃជាច្រើនអង្គ កំពុងបង្សុកូលផងដែរ៕

លោកយាយចាស់ៗដែលអង្គុយកាន់ទុក្ខនៅមុខព្រះបរមរាជវាំង

ប្រជារាស្រ្តនាំគ្នាសរសេរសំបុត្ររំលែកទុក្ខ

 

 

ដោយ៖ ម៉ូកា 


Tags: national new politic the father-king the king-father funeral