CamNews

តារា 

អស់ទាស់!! ឈុត Pre-wedding របស់នាង Chompoo ជាមួយស្វាមី ដូចថតរូបអាក្រាតកាយ

តារាថៃ ៖ តារាស្រីរូបស្រស់នាង Chompoo araya ត្រូវបានគេដឹងថា ជានារីដែលមានស្វាមីរួចហើយ និងជាតារាដែលមានវ័យជ្រេ ប៉ុន្តែមុខមាត់គឺនៅក្មេងជាងវ័យដដែល ពោលគឺមិនឃើញចាស់ទៅណាសោះ ។ 

នាង Chompoo araya និងស្វាមីត្រូវបានគេដឹងថា បានរៀបការ កាលពីថ្ងៃទី ១០ ខែឩសភា ឆ្នាំ ២០១៥ បើសរុបមកគឺជាមួយឆ្នាំទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នាងមិនស្វាមីនិងទាន់ឃើញគិតគូររឿងយកកូននៅឡើយទេ ។ 

ដោយយោងតាមរបាយការណ៍ផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា មុននឹងសម្រេចចិត្តដឹកដៃគ្នាជាមួយសង្សារ អ្នកទាំង ២ បានមើលចិត្តគ្នាយ៉ាងយូរ និងយល់ចិត្តគ្នាក៏ច្រើនលើសលប់ហើយដែរ ។ គួរបញ្ជាក់ឲ្យដឹងថា ស្វាមីរបស់នាង Chompoo គឺជាអ្នកជំនួញដែលមានមុខមាត់ និងកូនប្រុសសេដ្ឋីដែលមានប្រាក់មហាសាលថែមទៀតផង រីឯនាង Chompoo ក៏មិនអន់ដែរ​ព្រោះនាងជាតារាស្រីម្នាក់ដែលលេចធ្លោជាងគេនៅក្នុងប្រទេសថៃ ។ 

រំលឹកឡើងវិញ មុនពេលចូលរោងការ នាង Chompoo និងស្វាមីបានជ្រើសរើសយកការថត Pre-wedding យ៉ាងប្លែកពីមង្គលការផ្សេងៗ និងធ្វើឲ្យទស្សនិកជនប្លែកភ្នែកតែម្តង ហើយឈុតទាំងនោះហាក់បីដូចជាស្ទើរតែនឹងអាក្រាតកាយតែម្តង ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាឈុត Pre-wedding របស់នាង Chompoo ម្តងថាតើប្លែកភ្នែកយ៉ាងណា ៕

-ចុចអាន ៖ តើពេលណាទើបនាង Chompoo ព្រមយកកូនតាមសំណូមពរ Fans?

-ចុចអាន ៖ មួយសន្លឹករបស់នាង Kimberly និងនាង Yaya ហាក់បញ្ជាក់ឲ្យឃើញរាប់ពាន់អត្ថន័យ!!








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Chompoo araya