ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីបានកើតកូនខា្លឃុំដ៏តូចមួយហើយនោះ មេខ្លាឃ្មុំ Tuan Tuan
និងបាខ្លាឃ្មុំYuan Yuan ពិតជាមានមោទនាភាពជាខ្លាំង តែអ្វីដែលរឹតតែធ្វើអោយអ្នកលេង
ប្រព័ន្ធអ៊ិនធើណេត មានការចាប់អារម្មណ៍នោះគឺថា មេខ្លាឃ្មុំទាំងពីរក្បាលនេះ ពិតជាមិន
ចង់ទៅណាឆ្ងាយនោះទេ ពោលគឺ ព្យាយាមសម្លឹងមើលកូនតូចរបស់ខ្លួន តាមចម្រឹងដែក
ទ្វារថែមទៀតផង។
គួររំឭកផងដែរថា មេខ្លាឃ្មុំទាំងពីរក្បាលនេះ ត្រូវបានដាក់អោយនៅដាច់ដោយឡែកពីកូន
តូច Yuan Zai របស់ខ្លួន បន្ទាប់ពីគេទើបតែបានកើតឃើញពិភពលោក ដ៏ស្រស់ស្អាតនេះ
នៅឯសួនសត្វតៃប៉ិ ប្រទេសតៃវ៉ាន់។
បើទោះជាមិនបានមើលឃើញ ក៏ដូចជាប៉ះកូនរបស់ខ្លួនផ្ទាល់យ៉ាងណាក៏ដោយ តែមេខ្លា
ឃ្មុំទាំងពីរក្បាលនេះ ត្រូវបានអនុញ្ញាតអោយមើលឃើញកូនរបស់ខ្លួនពីចម្ងាយ តាមរយៈ
ចម្រឹងដែកបង្គួច ។ គួរបញ្ជាក់ផងដែរថា កូនខ្លាឃ្មុំតូច Yuan Zai បានកើតកាលពីថ្ងៃទី
៦ កក្កដាកន្លងទៅ ដោយមានទម្ងន់ប្រមាណជាង ២៤៣ ក្រាម។ ខាងក្រោមនេះ គឺជាវីដេ
អូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
ដោយ ៖ ពិសី
ប្រភព ៖ metro