CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូគ្រោះថ្នាក់ញ៉ាក់សាច់ កើតឡើងចេញពីការសេព គ្រឿងស្រវឹង គឺជាវីដេអូ សារ អប់រំ

ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស metro អោយ
ដឹងថា    វីដេអូអប់រំបែបរន្ធត់មួយ  ត្រូវបានចេញផ្សាយ  ដើម្បីជាសារអប់រំ ក្នុងការដាស់តឿន
អោយក្រុមមនុស្ស អោយមានការប្រុងប្រយ័ត្នខ្ពស់នៅតាមស្ថានីយ៍រថភ្លើង។

គួររំឮកផងដែរថា  វីដេអូមួយនេះ  និយាយពីការគ្រោះថ្នាក់ផ្សេងៗនៅ​ឯស្ថានីយ៍រថភ្លើងដែល
អាចឈានទៅដល់ការសម្លាប់ជីវិតមនុស្ស   បានយ៉ាងងាយ  ដោយសារតែការធ្វសប្រហែស
នឹងបាត់បង់ម្ចាស់ការណ៍    បន្ទាប់ពីទទួលទានគ្រឿងស្រវឹង ។  យ៉ាងណាមិញ នាឱកាសនៃ
ការយុទ្ធនាការចេញផ្សាយវីដេអូអប់រំ លើកកំពស់សុខសុវត្ថិភាពផ្ទាល់ខ្លួននៅតាមបណ្តាស្ថា
នីយ៍នេះ ចក្រភពអង់គ្លេសបានដាស់តឿន   ក៏ដូចជាក្រើនរំឭក  គួរណាមានការប្រុងប្រយ័ត្ន
អោយបានខ្ពស់នៅតាមស្ថានីយ៍រថភ្លើង  ខណៈពេលដែលកន្លងមក      សោកនាដកម្មដ៏គួរ
អោយរន្ធត់តែងតែកើតមានឡើងនៅទីនោះ ជាពិសេសដោយសារតែឥទ្ធិពលគ្រឿងស្រវឹង។

ដោយឡែក     បើតាមរបាយការណ៍អោយដឹងថា  ក្រុមមនុស្សជាង ១,៦០០​ នាក់មកពីជុំវិញ
ប្រទេស បានជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់ចៃដន្យនៅតាមបណ្តាស្ថានីយ៍រថភ្លើងទាំង​ ១៧
កាលពីឆ្នាំកន្លងទៅ។ ផ្ទុយទៅវិញ បើទោះជាប្រទេសយើងមិនទាន់មានគមនាគមន៍តាមផ្លូវ
ដែក  ពោលគឺតាមរថភ្លើងយ៉ាងណាក៏ដោយ  តែនេះក៏ជាសារអប់រំមួយអោយយើងមានការ
ប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរ ជាពិសេស  នៅពេលទទួលទានគ្រឿងស្រវឹង   ។ ខាង
ក្រោមនេះ ជាវីដេអូ ទស្សនាទាំងអស់គ្នាណា ដើម្បីទុកជាបទពិសោធន៍មេរៀនជីវិតក្នុងការ
ដាស់តឿនខ្លួនឯងអោយមានការប្រុងប្រយ័ត្នខ្ពស់៖

ដោយ ៖ ពិសី
ប្រភព ៖ metro


Tags: international news strange news video news pics