ការរកស៊ីផ្លូវភេទរបស់និស្សិតស្រីម្នាក់ នៅក្រុង London មិនត្រឹមតែអាចរកបានប្រាក់ដើម្បីបង់ថ្លៃសលានោះទេ ថែមទាំងទិញបានផ្ទះទៀតផង។
ការណីនេះ ធ្វើឱ្យនគរបាលក្រុង London ប្រទេសអង់គ្លេស ចាត់វិធានការចំពោះនិស្សិតស្រី នៅសកលវិទ្យាល័យ Westminster ខាងលើដែលបានលក់ខ្លួន ដើម្បីយកប្រាក់មកបង់ថ្លៃសាលា។
Donna Asutaits អាយុ ៣០ឆ្នាំ កំពុងប្រឈមនឹងការជាប់ពន្ធនាគារ ដោយសារមិនបង់ពន្ធ រកស៊ីផ្លូវភេទ
Donna Asutaits ត្រូវបានគេចាប់បានភ័ស្ដតាង នៅពេល កំពុងលក់ផ្លូវភេទ ទៅឱ្យភ្ញៀវម្នាក់ ក្នុងតម្លៃ ប្រហែល ១,៦០០ដុល្លារអាមេរិក ។នៅពេលពិនិត្យលិខិតផ្ទាល់ខ្លួនរបស់ Donna Asutaits ទើបនគរបាលដឹងថា នាងគឺជានិស្សិតនៃសកលវិទ្យាល័យ Westminster នៅក្រុង London ប្រទេសអង់គ្លេស។
យោងតាមសំដីរបស់ Donna Asutaits នាងបានចាប់ផ្ដើមរកស៊ីផ្លូវភេទ តាំងពីឆ្នាំ ២០០៣ បន្ទាប់ពីមានមិត្តម្នាក់មកបបួល ដោយពន្យល់ថា ការរកស៊ីផ្លូវភេទ អាចឱ្យនាងរកប្រាក់បានច្រើនដើម្បីបង់ថ្លៃសាលា និងការចំណាយផ្សេង។ ប្រភពបានឱ្យដឹងថា ប្រាក់រកបានពីការលក់ផ្លូវភេទរបស់ Donna Asutaits មិនត្រឹមតែជួយឱ្យនាងអាចបង់ថ្លៃសាលា និងចាយវាយប៉ុណ្ណោះទេ តែថែមទាំងទិញបានផ្ទះមួយខ្នង។
នគរបាលបានបង្ហើបឱ្យដឹងថា ក្នុងអំឡុងពេលរកស៊ីផ្លូវភេទ Donna Asutaits មិនដែលបានបង់ប្រាក់ពន្ធលើប្រាក់ចំណូលរបស់នាងនោះទេ ហើយប្រសិនមិនបង់ប្រាក់ធានាខ្លួន ចំនួន ២៨០,០០០ ដុល្លារ នាងនឹងត្រូវជាប់ពន្ធនាគារប្រហែលជាង ២ឆ្នាំ។
Donna Asutaits បានរៀបរាប់ប្រាប់ថា ការសិក្សាដែលត្រូវចំណាយប្រាក់ច្រើន ធ្វើឱ្យនាងពិបាករស់នៅ ដូច្នេះនាងក៏បានសម្រេចចិត្តធ្វើជានារីរកស៊ីផ្លូវភេទ។ នៅពេលបានដឹងព័ត៌មាននេះ ក្រុមគ្រួសាររបស់ Donna Asutaits មានការភ្ញាក់ផ្អើល និងពិបាកចិត្តជាខ្លាំង ចំពោះស្ថានភាពរបស់កូនស្រីខ្លួន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ dailymail/ metro