CamNews

យល់ដឹង 

មូលហេតុ៩យ៉ាងដែល នាំឲ្យបុរសចូលចិត្តសម្លឹង និងចង់ប៉ះដើមទ្រូងស្ត្រី

បរទេស៖ ស្ត្រីដឹងទេថា ចំណុចដើមទ្រូង របស់អ្នកបានក្លាយកន្លែង ទាក់ទាញផ្លូវភេទ និង ក្តីស្រមៃរបស់បុរស ក្នុងការស្ទាប អង្អែលនោះមិនតិចឡើយ ។  បុរសខ្លះតែងលួចសម្លឹង ដោយក្តីស្រមៃចង់ស្ទាបអង្អែល នៅថ្ងៃណាមួយ  និងខ្លះកើតអារម្មណ៍ ផ្លូវភេទយ៉ាងត្រេកត្រអាល ថែមទៀត ។ ការចូលចិត្តសម្លឹង ត្រង់ចំណុចនេះ ស្រ្តីស្ទើរគ្រប់រូប ក៏បានដឹងដែរ  ហើយស្រ្តីតែងកើតអារម្មណ៍ ខ្មាសអៀនការពារ កន្លែងនេះ ដោយភាពប្រយ័ត្នប្រយែង ។ តើស្ត្រីដឹងទេថា បុរសចូលចិត្តសម្លឹង ដើមទ្រូងដោយសារ ហេតុផលអ្វី ?

ចម្លើយទី១ ៖  មូលហេតុដែលបុរសតែងចូលចិត្ត ស្ទាបអង្អែលសុដន់ស្ត្រី គឺដោយសារថា វាជាកន្លែង ទាក់ទាញអារម្មណ៍ផ្លូវភេទ យ៉ាងសំខាន់នៅលើរាងកាយស្រ្តី  និង ជាកន្លែងបើកចំហមួយ គេងាយ ឃើញជាងកន្លែង ដទៃទៀត ។ ការចូលចិត្តនេះ ទៀតសោតក៏តែង កើតទៅតាមពេលវេលាទីកន្លែង  និងបរិយាកាស ។

ក្រៅពីនេះចំណុច ដែលធ្វើឲ្យមានការ ទាក់ទាញដល់បុរសនោះ គឺដូចជាមុខមាត់ រូបរាង  ពណ៌សម្បុរ ក្លឹនកាយ ការបង្ហាញ របៀបតុបតែងកាយ របស់ស្រ្តីជាដើម ។  តាមធម្មតានិស្ស័យរបស់ មនុស្សបុរស តែងបង្ហាញពី អារម្មណ៍ផ្លូវភេទខ្ពស់ដូចនេះ ចំណុចដែលគេតែង បញ្ចេញឲ្យស្ត្រីបានដឹងនោះ គឺសម្លក់សម្លឹង  និងសម្តីលែបខាយ ឌឺដងនេះឯង ។

ចម្លើយទី២៖ ជាសេចក្តីត្រូវការផ្លូវភេទ ពីកំណើតដែលធម្មជាតិ បង្កើតមកសម្រាប់បន្តពូជ ពីមួយ ជំនាន់ទៅមួយជំនាន់ទៀត  បើពុំនោះនឹង មិនមានមនុស្សជំនាន់ ក្រោយបន្តវេនដូច បច្ចុប្បន្ននោះទេ ។

ចម្លើយទី៣  កាលដែរបុរសចូលចិត្ត ដើមទ្រូងស្ត្រី  ដោយសារមូលហេតុពីរយ៉ាងគឺ បុរសមិនមាន របស់មួយដូចស្រ្តី និងការកើតចម្ងល់ចង់ ដឹងចង់ឃើញអ្វីដែល គេតែងតែលាក់លៀម ។ ទោះបីយ៉ាង ណាបើរបស់ មួយនេះត្រូវបើកចំហរ ឲ្យឃើញជាទូទៅនោះ បុរសពិតជាមិនចាប់ អារម្មណ៍នោះទេ ។

ចម្លើយទី៤  នៅពេលដែលកើតមក  តើយើងបៅដោះអ្នកណា? ព្រោះតែមូលហេតុនេះ ហើយទើប ធ្វើឲ្យមនុស្សដក់ជាប់ក្នុងចិត្ត ។ នៅពេលអ្វីៗដែលខ្លួន ទទួលការជាប់ចិត្តនេះ កាន់តែត្រូវបានគេលាក់ លៀមថែមទៀត ទើបបុរសតែងចង់ ដឹងចងឃើញទើបវាក្លាយ ជាចំណុចជាទីជាប់ អារម្មណ៍របស់គេ ។

ចម្លើយទី៥៖ ដើមទ្រូងជារបស់ប្រលែងលេង និងបង្កើតនូវចំណង់ ផ្លូវភេទឲ្យកាន់តែមានភាព រស់រវើក ខ្លាំងក្លា ។ក្នុងល្បែងលើគ្រែការ បបោសអង្កែលរបស់បុរស នៅត្រង់ដើមទ្រូងនេះ គឺជាចំណុចសំខាន់  បន្ទាប់ពីប្រដាប់ភេទ  ដែលជាសេចក្តីត្រូវការ ចុងក្រោយបំផុតនៃ តម្រេកតណ្ហារបស់ពួកគេ ។

ចម្លើយទី ៦ ៖ កាលដែលបានចាប់ សុដន់ស្រ្តីធ្វើឲ្យបុរសរំភើប  និងសប្បាយចិត្ត ម៉្លោះហើយក្តីប្រាថ្នា ចង់ស្ទាបអង្អែលនេះ ដក់ជាប់ចិត្តមិនទៅ ណាឆ្ងាយចំពោះពួកគេ ។

ចម្លើយទី៧៖ បុរសជាភេទដែលចូលចិត្ត បង្ហាញពីអារម្មណ៍ផ្លូវភេទជាងស្រ្តី  ដូចនេះនៅពេលស្រ្តី ណាមា្នក់មាន ដើមទ្រូងធំឬ បញ្ចេញឲ្យលេចមុខលេចក្រោយ ទើបពេលខ្លះបុរស តែងបង្ហាញពីសភាព ជ្រួលជ្រើមឲ្យ បានដឹងភ្លាម ។

ចម្លើយទី៨ ៖ តាំងពីកើតមកមនុស្ស គ្របរូបតែងស្ថិត នៅក្រោមដើមទ្រូង ម្តាយដោយភាពកក់ក្តៅ  និង  មានអារម្មណ៍ថាសុវត្ថិភាព ។ ក្រៅពីនេះក៏ប្រលែងលេង ជាមួយនឹងសុដន់ម្តាយ មិនដែលខកខាន ថ្ងៃណាមួយឡើយ ព្រោះតែមូលហេតុនេះ ហើយទើបបុរសតែងតែដិតដាម ជាប់ជាមួយនឹងរបស់ មួយនោះ  និងពេលធំពេញវ័យ  ក៏មានការចូលចិត្ត ជាប់ក្នុងអារម្មណ៍របស់ពួកគេ ។

ចម្លើយទី៩ ៖ កើតពីសេចក្តីត្រូវការ របស់ខ្លួនឯង  និងកើតពី ការចង់ប៉ះពាល់ ដើម្បីបំពេញតម្រូវការ ផ្លូវភេទ  និងសេចក្តីសេ្នហា ។ ក្រៅពីនេះសេចក្តីត្រូវ ការចង់សម្លក់សម្លឹង ឬ ចង់ស្ទាប់អង្អែលនោះ អាស្រ័យទៅលើ មនុស្សម្នាក់ៗ ថាគេងងុបងុលជាមួយ និងបញ្ហាច្រើន ឬ  តិចត្រឹមកម្រិតណា ។ ជាមួយគា្នគឺអាស្រ័យ ទៅលើទីកន្លែងស្នាក់នៅដែរ  ដូចជាការរស់ស់នៅ តំបន់ដែលសម្បូរស្រ្តី ដែរតុប តែងខ្លួនលេច លើលេចក្រោម ចំណង់ចំណូលចិត្តនេះ ក៏កាន់តែមានខ្ពស់  ពិសេសគេអាច ប្រព្រឹត្តអ្វីមូយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 

 


Tags: Phnom Penh Cambodia