ព័ត៌មានកីឡា៖ លោក David Beckham ដែលអតីតកាលត្រូវបានគេស្គាល់ថាជាកីឡាករខ្សែបម្រើជម្រើសជាតិ អង់គ្លេស នឹងបច្ចុប្បន្ន មានតំណែងជាអគ្គរាជទូតសុឆន្ទៈរបស់អង្គការ UNICEF លើគម្រោងកញ្ចប់សប្បុរសធម៌ជួយដល់កុមារកំព្រាលើពិភពលោក បានបង្ហាញពីគោលបំណងដ៏អស្ចារ្យរបស់លោក ដោយចង់ធ្វើដំណើរ ចូលរួមការប្រកួត បាល់ទាត់ចំនួន ៧ ប្រកួត ក្នុងទឹកដីទ្វីបទាំង ៧ លើពិភពលោក ដោយចំណាយពេលត្រឹមតែ ៧ថ្ងៃ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ ១០ឆ្នាំដែលលោក បានចូលក្នុងគ្រួសារ UNICEF ។
អតីតកីឡាករខ្សែបម្រើក្លឹប Manchester United វ័យចំណាស់ម្នាក់នេះ មានបំណងចង់ស្វែងរកជំនួយ ចូលទៅក្នុងកញ្ចប់ថវិការសប្បុរសធម៌ របស់អង្កការ UNICEF ដើម្បីជួយដល់កុមារកំព្រាលើពិភពលោក តាមរយៈរូបភាពនៃ ប្រើប្រាស់កេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ ក្នុងវិស័យកីឡាដែលធ្លាប់មានកន្លងមក។ ស្ថិតក្នុងគម្រោងបន្ទាប់ដែលគាត់បានបង្ហាញនៅពេលនេះ គឺថា រូបលោកចង់ធ្វើដំណើរ ជំវិញពិភពលោក ក្នុងរយៈពេល ៧ថ្ងៃ ជាមួយនឹងការចូលរួមប្រកួតបាល់ទាត់ ៧ ការប្រកួត នៅលើទឹកដីទ្វីបទាំង ៧ ដើម្បីស្វែងរកថវិការ ចូលក្នុងគម្រោងមួយនេះ ។
លោក David Beckham បានថ្លែងថា " ខ្ញុំឲ្យចង់ពិភពលោក ជាកន្លែងដែល កុមារទាំងអស់ អាចរស់នៅធំធាត់ប្រកបដោយ សុវត្ថិភាពចៀសផុត ពីអំពើហិង្សា រួចផុតពីភាពក្រីក្រ នឹង ជម្ងឺផ្សេងៗ ......សម្រាប់គម្រោងមួយនេះ ខ្ញុំសង្ឃឹមថានឹងអាចមានឱកាសទាញបាន ប្រាក់ចំណូលច្រើន ជួយដល់កុមារលើពិភពលោក ដែលកំពុងតែស្ថិតក្នុងជីវភាពចំបាច់ បំផុត។ "
កាលពីដើមខែតុលា លោក David Beckham ក៏បានប្រកាសជាសាធារណៈថា រូបលោក នឹងវិលត្រលប់ទៅកាន់ ក្លឹប Man United វិញក្នុងរយៈពេលដ៏ខ្លីជាមួយ អតីតគ្រូបង្វឹក គឺ លោក Sir Alex Ferguson ដើម្បីចូលរួមបង្កើតព្រឹត្ដិការណ៍ប្រកួត បាល់ទាត់ ស្វែងរកជំនួយ ក្នុងលក្ខណៈមិត្ដភាព ដោយរូប លោកផ្ទាល់ នឹងដឹកនាំក្រុម Great British XI ប្រកួតជាមួយ Zinedine Zidane’s នៅដើមខែវិច្ឆិកា ខាងមុខនេះ ។