CamNews

តារា 

ទៅសមុទ្រលើកនេះសង្ស័យតែថា នាង Gipsy Keerati ទៅជាមួយមនុស្សពិសេស!!

ថៃ ៖ ទោះមិនសូវជាបង្ហោះរូបថតជាគូជាមួយគ្នាពិតមែន ប៉ុន្តែលោក Sean Jindachot បានទម្លាយប្រាប់ថា នាង Gipsy Keerati គឺជាគូស្នេហ៍របស់លោក ដោយចាប់ផ្តើមដំបូងជាមិត្តយល់ចិត្តនឹងគ្នាជាមុនសិន ទើបសម្រេចចិត្តឈានដល់ស្នេហា ។ 

ថ្មីៗនេះក៏បានសង្កេតឃើញថា នាង Gipsy Keerati បានបង្ហោះរូបថតសិចសុីជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាម ។ ហើយទៅសមុទ្រលើកនេះសង្ស័យតែថាមិនបានទៅតែម្នាក់ឯងនោះទេ ព្រោះគេក៏បានឃើញ លោក Sean បង្ហោះរូបថតដែលមានផ្ទៃខាងក្រោយស្រដៀងជាមួយនិងរូបថតដែល Gipsy បង្ហោះដែរ ។ 

មិនត្រឹមតែប៉ុណ្ណោះ គេបានសង្កេតឃើញថា មានរូបថតប៉ុន្មានស​ន្លឹករបស់ Gipsy មានជាប់អាវមួយ ដែល លោក Sean បានពាក់ ។ នេះគឺជាហេតុផលច្បាស់ថា គូស្នេហ៍មួយគូនេះបានធ្វើដំណើរកំសាន្តទៅជាមួយគ្នាស្ងាត់ៗ ៕









ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Sean Jindachot Gipsy Keerati