CamNews

តារា 

នាង Britney Spears ហាក់ដូចជាននៅមាន បញ្ហាផ្លូវចិត្ត នៅឡើយ

នរណាៗក៏ដឹងដែរថានាង Britney Spears ធ្លាប់មានបញ្ហាជាច្រើនក្នុងរយៈពេល ៥ ឆ្នាំមុនដែលនាំ
អោយនាងបាត់បង់អាជីពជាអ្នកចម្រៀង ធ្លាក់ខ្លួនជំពាក់លុយគេ និងនៅមានបញ្ហាច្រើនទៀតផង។

ហើយមកដល់ពេលនេះនាងកំពុងតែឡើងកូដវិញហើយដោយនាងបានចេញបទចម្រៀងថ្មីជាមួយ
Will.i.AM ហើយបានចូលរួមជាមួយ Simon Cowel ក្នុងកម្មវិធី X-Factor តែមើលទៅនាងក៏ហាក់ដូច
ជាមិនសូវជាស្រួលបួលប៉ុន្មាននោះទេ។

Britney Spears ហាក់ដូចជាមានប្រវត្តិជីវិតលំបាកពេកហើយជាពិសេសក្រោយពេលដែលនាង
បានកូនមួយ នាងបានប្រែរូបរាងពីស្រីស្អាត រាងស្វែលម្នាក់ដែលមានអ្នកមានវាល់លានដុល្លាតាម
សុំស្នេហ៍មកជាស្រីធាត់ម្នាក់ដែលមានរូបរាងរយីករយាក ហើយក្រោយមកក៏បែកបាក់ប្ដី រហូតដល់
បាត់មុខពីសិល្បះ ឈឹងជាង ៥ ឆ្នាំ។

កាលពីពេលថ្មីៗនេះនាង Britney Spears ហាក់ដូចជាមានបញ្ហាខួរក្បាលធ្ងន់ធ្ងរដែលនាងបានចូល
ទៅយំក្នុងបន្ទប់របស់ Demi Lovato ហើយនាងនិយាយរអ៊ូរទាំម្ដងពីរឿងនេះ ម្ដងពីរឿងនោះ មើល
ទៅជំងឺសរសៃប្រសាទរបស់នាងមិនទាន់ជាស្រួលបួលនោះទេ។ កាលពីឆ្នាំ ២០០៧ ក្នុងកំណើត
កូនទី ១ ដោយសារតែមានបញ្ហាផ្សេងៗ ប្ដីរបស់នាងបានចាកចោលនាង ហើយបណ្ដាលអោយ
នាងគិតថាមកពីនាងកើតកូនហើយរាងធាត់ មិនស្អាត ហើយនាងថែមទាំងកោរសក់ខ្លួនឯងថែម
ទៀតផង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ TMZ 


Tags: britney spears x factor