CamNews

តារា 

លោក ឈិន ឡុង បរិច្ចាក​ ប្រាក់ជាង ១០៧.០០០ដុល្លារ ដល់ក្រុមគ្រួសារសព​ អ្នកពន្លត់អគ្គិភ័យ

ចិន៖ កំពូលតារាក្បាច់គុនកុងហ្វូរបស់ហុងកុង លោក ឈិន ឡុង បានបរិច្ចាក ប្រាក់ជាង ១០៧.០០០ដុល្លារអាម៉េរិក ទៅឲ្យក្រុមគ្រួសារ នៃសពអ្នកពន្លត់ អគ្គិភ័យ ដែលបានស្លាប់នៅក្នុង ការបំពេញការងារពន្លត់ភ្លើងឆេះឃ្លាំង មួយកន្លែងនៅ ភាគឦសានប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារ គេហទំព័រ CRIENGLISH ។

យោងតាមមន្ត្រីនាយកដ្ឋានកិច្ចការស៊ីវិល នៃខេត្ត Heilongjiang បានឲ្យដឹងថា ចំនួនប្រាក់បរិច្ចាកទាំងអស់នេះ ត្រូវបានបែងចែក និងប្រគល់ជូនដល់ ក្រុមគ្រួសារនៃសពចំនួនប្រាំគ្រួសារ។ មន្ត្រីរូបនោះ បានបន្ថែមទៀតថា រដ្ឋាភិបាលចិន ក៏នឹងត្រូវទូទាត់សងសំណង ដល់ក្រុមគ្រួសារនៃសពផងដែរ សម្រាប់សោកនាដកម្ម ដ៏រន្ធត់មួយនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកពន្លត់អគ្គិភ័យ ដែលបានស្លាប់ទាំងប្រាំនាក់នោះ គឺបានបាក់សង្កត់ និងកប់នៅក្នុងបំណែក គ្រោងឃ្លាំង ខណៈពេលដែល គួកគេបានព្យាយាមពន្លត់ភ្លើងកំពុងឆេះឃ្លាំងនោះ នៅក្នុងផ្សារមួយនៅក្នុងក្រុង Harbin កាលពីថ្ងៃសុក្រសប្តាហ៍មុន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Jackie Chan