CamNews

តារា 

ផ្ទុះសំណើច..! ភិន សុដាលីស និង ប៉ែន ចំរ៉ុង នាំគ្នាបែកស្លុយ លំដាប់ VIP ទាំងព្រឹក..!(មានវីដេអូ)

(ភ្នំពេញ)​៖ ពិតជាមិនធម្មតាមែន តារាសម្ដែងជាគូស្នេហ៍ថ្មីថ្មោង បន្ទាប់ពីឆ្លងកាត់នូវឧបសគ្គស្នេហារាំងស្ទះជាច្រើនមក ទីបំផុតពួកគេបានរស់ជួបជុំគ្នាដូចបំណង តែអ្វីដែល​ថ្មីនិងប្លែក ធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចទាំងព្រឹកនោះ គឺពួកគេបែរជាចង់បែកស្លុយទាំងព្រឹក ពេលចេញទៅថតរឿង ដោយបានថតជាវីដេអូឃ្លីប បង្ហោះចែកចាយពេញបណ្ដាញសង្គម Facebook ។

វីដេអូបែកស្លុយទាំងព្រឹករបស់អ្នកទាំងពីរ ត្រូវបានអ្នកទស្សនាមើលឃើញថា នេះជាសកម្មភាពនៅក្នុងឡាន ដោយលោក ប៉ែន ចំរ៉ុង កំពុងតែញ៉ាំបាយជាមួយភ្លៅមាន់ ឯកញ្ញា ភិន សុដាលីស កំពុងតែរាំញាក់មុខញាក់មាត់ និងឲ្យលោកចំរ៉ុង ធ្វើតាមខ្លួន ដែលមើលទៅគួរឲ្យចង់សើច..!

ទស្សនាវីដេអូ បែកស្លុយរបស់អ្នកទាំងពីរជាមួយ ទំព័រកំសាន្តទាំងអស់គ្នា៖

 

មកថតទាំងព្រឹកបានការងារធ្វើភ្លាម បែកស្លុយលក្ខណៈគូរអីចឹងម៉ង....

Posted by Katy Love on Friday, 8 January 2016


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Penh chomrong